សភា​នេប៉ាល់ បោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ត្រី​ថ្មី

  • 2017-06-07 00:07:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Sher Bahadur Deuba អ្នក​នយោបាយ​ជើងចាស់ ត្រូវ​បាន​សភា​នេប៉ាល់ បោះឆ្នោត​ជ្រើសរើស​ជា​នាយករដ្ឋមន្ត្រី​ថ្មី និង​មាន​ការ​ទទួល​យល់ព្រម​ពី​នាយករដ្ឋមន្ត្រី​មុន ដែល​ត្រូវ​បាន​គេ​រិះគន់​ថា មិន​ប្រជាធិបតេយ្យ។ ការ​បោះឆ្នោត​ជ្រើសរើស​លោក Sher Bahadur Deuba ឲ្យ​ទទួល​តំណែង​ជា​នាយករដ្ឋមន្ត្រី​ថ្មី​នេប៉ាល់ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី០៦ មិថុនា ម្សិលមិញ។

លោក Sher Bahadur Deuba ​នាយករដ្ឋមន្ត្រី​ថ្មីរបស់​នេប៉ាល់
ការ​បោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ត្រី​ថ្មី​នេះ គឺ​ក្រោយ​អតីត​នាយករដ្ឋមន្ត្រី​នេប៉ាល់ លោក Pushpa Kamal Dahal បាន​ប្រកាស​លាលែង​ពី​តំណែង កាលពី​ថ្ងៃ​ទី០៥ មិថុនា ២០១៧ ក្រោយ​កាន់​តំណែង​នេះ បាន​ត្រឹម​តែ​រយៈពេល ១០​ខែ ប៉ុណ្ណោះ។

សូម​បញ្ជាក់​ថា លោក Sher Bahadur Deuba ធ្លាប់​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​នេប៉ាល់​ចំនួន ៣​លើក មក​ហើយ គឺ​លើក​ទី១ ពី​ខែ​កញ្ញា ១៩៩៥ ដល់​ខែ​មីនា ១៩៩៧ លើក​ទី២ ពី​ខែ​កក្កដា ២០០១ ដល់​ខែ​តុលា ២០០២ និង​លើក​ទី​៣ ពី​ខែ​មិថុនា ២០០៤ ដល់​ខែ​កុម្ភៈ ២០០៥៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;