កីឡាករ​របស់​ព្រះ​ខ័ន​រាជ ដែល​ជាប់ U18 ជម្រើស​ជាតិ មានប៉ុន្មានរូប?

  • 2017-06-08 10:13:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង បាន​បង្ហាញ​នូវ​បញ្ជី​ឈ្មោះ​កីឡាករ​របស់​ខ្លួន ដែល​ត្រូវ​បាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ កោះហៅ​ចូលរួម​ក្រុម​ជម្រើស​ជាតិ​អាយុ​ក្រោម ១៨​ឆ្នាំ ដើម្បី​ត្រៀម​សម្រាប់​ប្រកួត​ជម្រើស​ជើង​ឯក​យុវជន​អាស៊ាន​អាយុ​ក្រោម ១៨​ឆ្នាំ ឆ្នាំ​២០១៧ និង​យុវជន​អាស៊ី​អាយុ​ក្រោម ១៩​ឆ្នាំ ឆ្នាំ​២០១៨ នៅ​ថ្ងៃ​នេះ។

កីឡាករ​ដែល​ជាប់​មាន​ចំនួន ៤រូប គឺ​កីឡាករ ទេព វាសនា​កុមារ​ពិទូរ្យ, កែ លីហេង, គន្ធា រ៉ាវ៉ាន់ និង ឃៀង ម៉េងហ៊ួ។

​ព្រឹត្តិការណ៍​ជើងឯក​យុវជន​អាស៊ាន​អាយុ​ក្រោម ១៨​ឆ្នាំ នឹង​ចាប់ផ្ដើម​អំឡុង​ខែ​កញ្ញា ឆ្នាំ​២០១៧ ខាងមុខ នៅ​ប្រទេស​មីយ៉ាន់ម៉ា។ ​កម្ពុជា ស្ថិត​ក្នុង​ពូល A ជាមួយ ​ព្រុយណេ ​ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី និង​ម្ចាស់ផ្ទះ​មីយ៉ាន់ម៉ា។

ចំណែក​ព្រឹត្តិការណ៍​ជ្រើសរើស​យុវជន​អាស៊ី​អាយុ​ក្រោម ១៩​ឆ្នាំ នឹង​ចាប់ផ្ដើម​ប្រកួត​ជម្រុះ ​ចាប់ពី​ថ្ងៃ​ទី៣១ ខែ​តុលា ដល់​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ដោយ​កម្ពុជា ស្ថិត​នៅ​ពូល G ជាមួយ ចិន មីយ៉ាន់ម៉ា និង​ហ្វីលីពីន៕

អត្ថបទទាក់ទង

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;