ម្ចាស់​បទ Shape of You នឹង​មក​ប្រគំ​តន្រ្ដី​នៅ​ប្រទេស​៥ ក្នុង​តំបន់​អាស៊ាន​

  • 2017-06-09 03:25:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Ed Sheeran ម្ចាស់​បទ Shape of You នឹង​មក​ប្រគំ​តន្រ្ដី​​នៅ​ប្រទេស ៥ ក្នុង​តំបន់​អាស៊ាន នៅ​ខែវិច្ឆិកា​ខាង​មុខ​នេះ ដែល​មាន​ដូចជា ហ្វីលីពីន ​ឥណ្ឌូណេស៊ី សិង្ហបុរី ម៉ាឡេស៊ី និងថៃ។ ការ​ប្រគំ​តន្រ្ដី​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​ដំណើរ​ប្រគំ​តន្រ្ដី​ទេសចរណ៍​នៅ​តំបន់​អាស៊ី ​របស់​តារា​ចម្រៀង​សញ្ជាតិ​អង់គ្លេសដែលកំពុង​ល្បី​រូបនេះ។

យោង​តាម​ការ​ប្រកាស​នៅ​លើ​ Instagram និង Facebook របស់​ក្រុមហ៊ុន​រៀបចំ​ការ​ប្រគំ​តន្រ្ដី​ AEG Presents Asia បាន​ឲ្យ​ដឹង​ពី​កាលវិភាគ​នៃ​ការ​ប្រគំ​តន្រ្ដី​របស់ Ed Sheeran ដូច​ខាងក្រោម៖

  • ថ្ងៃ​ទី៧ ខែ​វិច្ឆិកា ឆ្នាំ២០១៧ នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន

  • ថ្ងៃ​ទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅ​ទីក្រុង​ហ្សាកាតា ប្រទេស​ឥណ្ឌូណេស៊ី

  • ថ្ងៃ​ទី១១ និង១២ ខែ​វិច្ឆិកា ឆ្នាំ២០១៧ នៅ​ប្រទេស​សិង្ហបុរី

  • ថ្ងៃ​ទី១៤ វិច្ឆិកា ឆ្នាំ២០១៧ នៅ​ទីក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី

  • ថ្ងៃ​ទី១៦ វិច្ឆិកា ឆ្នាំ២០១៧ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ

​ក្រៅ​ពី​ប្រទេស​ទាំង៥ ខាងលើ Ed Sheeran នឹង​ទៅ​ប្រគំ​តន្រ្ដី​នៅប្រទេស​មួយ​ចំនួន​ទៀត​ក្នុង​បណ្ដា​ប្រទេស​អាស៊ី ដែល​មាន​ដូចជា ជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ ហុងកុង ឥណ្ឌា និង​អារ៉ាប់រួម៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;