ទុរ៉េន​​មួយ​ផ្លែ មាន​គេ​ហ៊ាន​ដេញ​ថ្លៃ ដល់​ជិត ១ម៉ឺន​ដុល្លារ

  • 2017-06-11 02:39:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ផ្លែ​ទុរ៉េន​ថ្លៃ​បំផុតចំនួន ៩ផ្លែ​ ត្រូវ​បាន​គេ​ដាក់​ដេញ​ថ្លៃ​នៅ​ខេត្តនុនថាបុរី ប្រទេស​ថៃ កាលពី​ថ្ងៃ​សៅរ៍ម្សិលមិញ ដើម្បី​យក​ថវិកា​ទៅ​ជួយ​មណ្ឌល​កុមារ​កំព្រា។

ក្នុង​ចំណោម​ទុរ៉េន​ទាំង ៩ផ្លែ គឺ​មាន​ ៣ផ្លែ ថៃ​ដាក់​ឈ្មោះ​ថាពូជ​​ធូរ៉េន Kanyao និង​ ៦ផ្លែ​ទៀត ជា​ពូជ​​ធូរ៉េន Mongthong។

បុរស​ម្នាក់​ឈ្មោះ Sompong Pisankitvanich ​ជា​ម្ចាស់​ភោជនីយដ្ឋាន​មួយ​កន្លែង ​ដេញ​ថ្លៃខ្ពស់​ជាង​គេ ពោលគឺ​បុរស​រូបនោះ ហ៊ានដេញ​ថ្លៃ ទិញ​យក​​ទុរ៉េន Kanyao ​មួយ​ផ្លែ​ក្នុង​តម្លៃ​ ៣០ម៉ឺន​បាត ដែល​ស្មើ​នឹង​ជាង ៨,៨ពាន់​ដុល្លារ​អាមេរិក។ ចំណែក​ឯ​ទុរ៉េន Monthong ដែល​ថ្លៃ​បំផុត គឺ​ ២៥ម៉ឺន​បាត។

កម្មវិធី​ដេញ​ថ្លៃ​ King Of Durain ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ការិយាល័យ​កសិកម្ម​ប្រចាំ​ខេត្តនុនថាបុរី។ កាលពី​ឆ្នាំ​មុន ធូរ៉េន Kanyao ដែល​ថ្លៃ​ជាង​គេ គឺ ២១ម៉ឺន​បាត (ជាង ៦ពាន់​ដុល្លារ​អាមេរិក)៕

ពូជទុរ៉េន Kanyao

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ សុខ សុវត្ថិ

អត្ថបទថ្មី
;