ស៊ន សៀវម៉ី និង​អត្តពលិក​រួម​ជាតិ​៤រូប ចូលរួម​ការ​ប្រកួត​តេក្វាន់ដូ​ពិភពលោក

  • 2017-06-12 08:53:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខេមរៈ​សហព័ន្ធ​កីឡា​តេក្វាន់ដូ​កម្ពុជា (WTF) នឹង​បញ្ជូន​អត្តពលិក​ខ្លួន​ចំនួន ៥​រូប ដើម្បី​ចូលរួម​ការ​ប្រកួត​ជើងឯក​តេក្វាន់ដូ​ពិភពលោក ឆ្នាំ​២០១៧ ដែល​សាធារណរដ្ឋ​កូរ៉េ នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ ចាប់ពី​ថ្ងៃ​ទី២៤ ដល់​ថ្ងៃ​ទី៣០ ខែ​មិថុនា ឆ្នាំ​២០១៧ ខាង​មុខ​នេះ។

ក្នុង​ចំណោម​អត្តពលិក​ទាំង ៥​រូប​ ក៏​មាន វីរ​កីឡា​ការិនី ស៊ន សៀវម៉ី ម្ចាស់​មេដាយ​មាស​កីឡា​អាស៊ី ត្រូវ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​ក្រោម ៧៣ គ.ម អម​ដំណើរ​ជាមួយ​កីឡា​ការិនី ២​រូប​ទៀត ប្រកួត​ក្រោម​ទម្ងន់ ៤៩ គ.ក និង ក្រោម ៥៧ គ.ក។ ចំណែក ផ្នែក​បុរស មាន​កីឡាករ​កម្ពុជា ចំនួន ២​រូប​ផង​ដែរ ដែល​ត្រូវ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​ក្រោម ៦៣ គ.ក និង​ក្រោម ៦៤ គ.ក។

ការ​ប្រកួត​ជ្រើសរើស​ជើងឯក​តេក្វាន់ដូ​ពិភពលោក លើក​ទី២៣ ត្រូវ​បាន​បែងចែក​ជា ៨ ​ប្រភេទ​ទម្ងន់ ផ្សេង​ៗ​គ្នា សម្រាប់​ផ្នែក​បុរស និង​នារី។ ផ្នែក​បុរស មាន​ប្រភេទ​ទម្ងន់ ក្រោម ៥៤, ៥៨, ៦៣, ៦៨, ៧៤, ៨០, ៨៧ គ.ក និង​លើ ៨៧ គ.ក។ ចំណែក​ផ្នែក​នារី មាន​ប្រភេទ​ទម្ងន់ ក្រោម ៤៦, ៤៩, ៥៣, ៥៧, ៦២, ៦៧, ៧៣ គ.ក និង​លើ ៧៣ គ.ក៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;