Spiderman បារាំង តោង​ឡើង​អគារ​កម្ពស់ ២៩​ជាន់ ដោយ​ប្រើ​ដៃ​ទទេ

  • 2017-06-14 09:42:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​​ជំនាញ​ឡើង​ភ្នំ​ជនជាតិ​បារាំង​ម្នាក់​ឈ្មោះ Alain Robert បាន​វារ​ឡើង​សណ្ឋាគារ​មួយ​កន្លែង​ដែល​មាន​កម្ពស់ ២៩​ជាន់ ស្ថិត​ក្នុង​ទីក្រុង Barcelona ប្រទេស​អេស្ប៉ាញ ដោយ​មិន​ប្រើ​ឧបករណ៍​ជំនួយ​អ្វី​ទាំង​អស់។ លោក Robert ដែល​ត្រូវ​គេ​ចាត់​ទុក​ថា​ជា បុរស​ពីងពាង (Spiderman) របស់​បារាំង បាន​ចំណាយ​ពេល​ប្រមាណ ២០​នាទី ក្នុង​ការ​ឡើង​ទៅ​ដល់​កំពូល​អគារ ដែល​មាន​កម្ពស់ ១១៤​ម៉ែត្រ​ពី​ដី។

បុរស​វ័យ​៥៤​ឆ្នាំ​រូប​នេះ ត្រូវ​ប៉ូលិស​សួរ​នាំ ពេល​ឡើង​ទៅ​ដល់​គោលដៅ ព្រោះ​លោក​មិន​បាន​សុំ​ការ​អនុញ្ញាត​ជា​មុន។ យ៉ាង​ណា​មិញ ប៉ូលិស​មិន​បាន​ឃាត់​ខ្លួន ឬ​ដាក់​ទោស​អ្វី​ឡើយ​ទៅ​កាន់​លោក Robert។ គួរ​បញ្ជាក់​ថា នេះ​មិនមែន​ជា​លើក​ដំបូង​ឡើយ​ដែល​លោក Robert វារ​ឡើង​អគារ​ខ្ពស់​បែប​នេះ ហើយ​ជា​ពិសេស​ភាគច្រើន​លោក​មិន​ដែល​ប្រើ​ខ្សែ ឬ​ឧបករណ៍​ជំនួយ​នោះ​ទេ៕

ប្រភព៖ Yahoo ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;