ព័រទុយហ្គាល់ បានត្រឹមស្មើម៉ិកស៊ីកូ យប់មិញ
- 2017-06-19 02:20:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព័រទុយហ្គាល់ បានត្រឹមស្មើម៉ិកស៊ីកូ យប់មិញ
ចន្លោះមិនឃើញ
ក្រុមព័រទុយហ្គាល់ បានប្រកួតត្រឹមស្មើ ២-២ ជាមួយក្រុមម៉ិកស៊ីកូ ក្នុងពានរង្វាន់ FIFA Confederations Cup នៅប្រទេសរុស្ស៊ី កាលពីយប់មិញ។ នេះជាការប្រកួតជើងទី១ សម្រាប់ក្រុមទាំង២ ដែលស្ថិតនៅក្នុងពូល A បន្ទាប់ពីគូប្រជែងក្នុងពូល គឺ រុស្ស៊ី យកឈ្នះ ណូវែលសេឡង់ ២-០។
នៅតង់ទី១ ព័រទុយហ្គាល់រកបាន១គ្រាប់មុននៅនាទី៣៤ ធ្វើបានដោយ Quaresma។ ៨នាទីក្រោយមក គឺនាទី ៤២ Hemandez ជួយម៉ិកស៊ីកូវាយបក១គ្រាប់វិញ។ នៅចុងតង់ទី២ ព័រទុយហ្គាល់ បន្តការនាំមុខជាលើកទី២ ដែលធ្វើបានដោយ Soares នៅនាទី ៨៦ ប៉ុន្តែត្រូវបាន Moreno របស់ម៉ិកស៊ីកូ ស៊ុតបាន១គ្រាប់តាមបានស្មើវិញទៀត នៅនាទី ៩០+១។
ដូច្នេះលទ្ធផលនេះ ព័រទុយហ្គាល់ និងម៉ិកស៊ីកូ ចែកគ្នាម្នាក់ ១ពិន្ទុ ឈរនៅលេខ២ និងលេខ៣ ក្នុងពូល ចំណែកម្ចាស់ផ្ទះរុស្ស៊ី ស្ថិតនៅលើកំពូលតារាង មាន ៣ពិន្ទុ និងណូវែលសេឡង់ ស្ថិតនៅបាតតារាង មាន ០ពិន្ទុ។
ចំណែកការប្រកួត១គូទៀត ដែលស្ថិតនៅក្នុងពូល B គឺ កាមេរ៉ូន បានយកឈ្នះ ឈីលី ក្នុងលទ្ធផល ២-០ ផងដែរ៕