FIFA Confederation Cup៖ ស៊ីលី និង​អាល្លឺម៉ង់ ឈ្នះ​ដូច​គ្នា​ម្សិលមិញ

  • 2017-06-20 00:05:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ព្រឹត្តិការណ៍ FIFA Confederation Cup បាន​ដំណើរការ​ចំនួន ៣​ថ្ងៃ​ហើយ ដោយ​ក្រុម​និមួយៗ សុទ្ធតែ​បាន​បញ្ចប់​ការ​ប្រកួត​បើកឆាក​របស់​ខ្លួន។ សម្រាប់​យប់មិញ ក្រុម​ស៊ីលី ដែល​ស្ថិត​ក្នុង​ពូល B បាន​យក​ឈ្នះ​ក្រុម​កាមេរ៉ូន ក្នុង​លទ្ធផល ០-២ ចំណែក អាល្លឺម៉ង់ ដណ្ដើម​បាន ៣ពិន្ទុ​ពី អូស្ត្រាលី តាម​រយៈ​លទ្ធផល​ជ័យជម្នះ ២-៣ ។

សម្រាប់​ជំនួប​រវាង ស៊ីលី ជាមួយ កាមេរ៉ូន កីឡាករ Arturo Vidal និង Eduardo Vargas បាន​រកគ្រាប់​បាល់​ម្នាក់​១គ្រាប់​សម្រាប់​ស៊ីលី នៅ​នា​ទី៨១ និង ៩០+១ ។

ដោយឡែក ជំនួប អាល្លឺម៉ង់ និង អូស្ដ្រាលី ក្នុង​តង់​ទី​មួយ​គ្រាប់​បាល់​ដំបូង​កើត​ចេញ​នៅ​នាទី៥ ដោយ​ខ្សែបម្រើ Lars Stindl របស់​អាល្លឺម៉ង់ មុន​ខ្សែ​បម្រើ Tom Rogic ស៊ុត​តាម​ស្មើ​ឲ្យ​អូស្ត្រាលី​នៅ​នាទី​៤១។ ប៉ុន្តែ ត្រឹម​៣នាទី Julian Draxler របស់​ក្រុម PSG បាន​បន្ថែម​គ្រាប់​ទីពីរ​របស់​អាល្លឺម៉ង់។ ក្នុង​តង់​ទី២ ក្រុម​ទាំង​ពីរ រក​បាន ១គ្រាប់​ដូចគ្នា ពោលគឺ​នៅ​នា​ទី៥៦ ដោយ​ខ្សែ​ប្រយុទ្ធ Tomi Juric របស់​អូស្ត្រាលី និង​ខ្សែបម្រើ Leon Goretzka របស់​អាល្លឺម៉ង់ នៅ​នាទី៨៤។

ស៊ីលី បាន​ឡើង​ឈរ​កំពូល​តារាង​ពូល B បណ្ដោះអាសន្ន ដោយ​មាន ៣​ពិន្ទុ​ស្មើ​អាល្លឺម៉ង់ ជាមួយ​គ្រាប់​បាល់​ចំណេញ​ចំនួន ២គ្រាប់ លើស​ក្រុម​ឥន្ទ្រីដែក ១​គ្រាប់។ លេខ ៣ គឺ​អូស្ត្រាលី និង​លេខ៤ បាន​លើ​នូវែលហ្សេឡង់។

ចំពោះ​ពូល A វិញ ក្រោយ​ក្រុម​និមួយៗ ប្រកួត​គ្នា​រួចរាល់ គេ​សង្កេត​ឃើញ​ថា រុស្ស៊ី ឈរ​នៅ​លេខ១ បណ្ដោះ​អាសន្ន​មាន ៣ពិន្ទុ លើ​ក្រុម​ព័រទុយហ្គាល់ និង ម៉ិកស៊ីកូ ដែល​ទើប​មាន ១ពិន្ទុ​ស្មើ​គ្នា។ រីឯ​កាមេរ៉ូន ឈរ​នៅ​បាត​តារាង៕

ប្រភព៖ FIFA ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;