ហែមថុន វិទីនី គ្រោង​បំប៉ន​លើ​មូយ​វិញ្ញា​សា​ទៀត សម្រាប់​ដណ្ដើម​មេដាយ​ស៊ីហ្គេម

  • 2017-06-21 07:55:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡាការិនី​ឆ្នើម​របស់​កម្ពុជា ហែមថុន វិទីនី គ្រោង​ចាប់​យក​វិញ្ញាសា​ថ្មី​មួយ​ទៀត ដើម្បី​មាន​ឱកាស​ប្រជែង​យក​មេដាយ​ច្រើន​នៅ​ស៊ីហ្គេម ឆ្នាំ​២០១៧ ដែល​ធ្វើឡើង​នៅ​ប្រទេស​ម៉ាឡេស៊ី នា​ខែ​សីហា ខាងមុខ​នេះ។

កីឡាការិនី​ដែល​ធ្លាប់​បង្ហាញ​មុខ​នៅ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ឆ្នាំ​២០១៦នៅ​ប្រទេស​ប្រេស៊ីល​រូប​នេះ បាន​ឲ្យដឹង​ថា ​កីឡាករ ​កីឡា​ការិនី ហែល​ទឹក​ជម្រើស​ជាតិ​ទាំងអស់ ត្រូវ​ប្រកួត​វាស់​ស្ទង់​គ្រប់​វិញ្ញាសា​ដែល​ត្រូវ​ប្រកួត​នៅ​ស៊ីហ្គេម។ ជាក់ស្ដែង​សព្វ​ថ្ងៃ​នេះ ជំនាញ​របស់​ខ្លួន​គឺ ៥០​ម៉ែត្រ និង ១០០​ម៉ែត្រ ហែល​សេរី ប៉ុន្តែ​នាង​មាន​បំណង​សាកល្បង​លើ​វិញ្ញាសា ៥០​ម៉ែត្រ ឬ ១០០​ម៉ែត្រ ហែល​មេអំបៅ បន្ថែម​ទៀត។

កីឡា​ការិនី​រូបនេះ​បន្ត​ថា តាម​យោបល់​របស់​គ្រូ​បង្ហាត់ គ្រោង​នឹង​ដាក់​នាង​ឲ្យ​ប្រកួត​លើ​វិញ្ញាសា ៥០​ម៉ែត្រ​មេអំបៅ បន្ថែម​ទៀត បន្ទាប់ពី​បាន​ហ្វឹកហាត់​នា​ពេល​កន្លង​មក ហើយ​ធ្វើ​បាន​ថេរ​វេលា​ល្អ៕

ប្រភព៖ Sabay News ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;