ស៊ន សៀវម៉ី នឹង​ចូលរួម​ប្រកួត​តេក្វាន់ដូ​ពិភពលោក សប្តាហ៍​ក្រោយ

  • 2017-06-23 09:24:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ម្ចាស់​មេដាយ​មាសតេក្វាន់​ដូ​អាស៊ី ឆ្នាំ២០១៤ ស៊ន សៀវម៉ី នឹងត្រូវ​ប្រកួត​ជាមួយ​កីឡាការិនី​មកពី​ប្រទេស​ក្រិក នៅថ្ងៃ​ទី២៨​មិថុនា ២០១៧ ក្នុង​កម្មវិធី WTF World Taekwondo Championship 2017 នៅ​កូរ៉េខាងត្បូង។

សហព័ន្ធ​តេក្វាន់ដូ​កម្ពុជា ឱ្យដឹងថា អត្តពលិក​កម្ពុជា​៥រូប​ ដែល​បាន​ចូលរួម​ប្រកួត​លើ​វិញ្ញាសា​ប្រយុទ្ធ​ រួម​មាន​ទី១ ​កញ្ញា​ ស៊ន​ សៀវម៉ី ប្រភេទ​ទម្ងន់​ ៧៣គីឡូក្រាម​ ទី២​ កញ្ញា​ ថិប កាសាន់ទ្រេនីកូល​ ប្រភេទ​ទម្ងន់​ ៥៧គីឡូក្រាម​ ទី៣​ កញ្ញា​ អ៊ុនវ៉ិន សុចិរង្សី​ ប្រភេទ​ទម្ងន់​ ៤៩គីឡូក្រាម​ ទី៤​ លោក​ វ៉ាន់ ឬទ្ធី​ ប្រភេទ​ទម្ងន់​ ៧៤គីឡូក្រាម​ និង​ទី៥​ លោក​ ឈុន សុខឡុង​ ប្រភេទ​ទម្ងន់​ ៦៣គីឡូក្រាម។

កម្មវិធី​ប្រកួត​នេះ នឹង​ចាប់ផ្តើម​ឡើង​ពី​ថ្ងៃ​ទី​ ២៤​ ដល់​ ៣០ ​មិថុនា​ ឆ្នាំ​២០១៧ ដែល​មានកីឡាករ កីឡាការិនី ចំនួន ១៦០០នាក់ មកពី​ប្រទេស​ ១៨៦ ចូលរួម៕

ប្រភព៖ Sabay News ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;