គណនី​របស់ ហែមថុន វិទីនី ត្រូវ​បាន​ទទួល​ស្គាល់​ផ្លូវការ​ពី Facebook

  • 2017-06-26 03:43:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោង​តាម​កីឡា​ការិនី​ហែលទឹក​កម្ពុជា ហែមថុន វិទីនី បាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ទី២៦ ខែ​មិថុនា​នេះ​ថា គណនី Facebook របស់​ខ្លួន​នៅ​ពេល​នេះ​ត្រូវ​បាន​ទទួល​ស្គាល់​ជា​ផ្លូវការ​ហើយ។

«ចាប់ពី​ពេលនេះ​លែង​ពិបាក​ហើយaccខ្ញុំ​ពិត​ប្រាកដ​ផ្លូវ​ការ​មាន​សញ្ញា​គ្រីស​ពណ៏​ខៀវ​ ចឹង​អត់​មាន​អី​ពិបាក​រក​ទៀត​ទេ​ច្បាស់​ថា​មួយ​ណា​របស់​ខ្ញុំ​មួយ​ណា fakeហើយ​សូម​អរគុណ»។ នេះ​ជា​ការ​សរសេរ​បង្ហោះ​របស់ វិទិនី។

សូម​បញ្ជាក់​ថា ទំព័រ ឬ គណនី ដែល​ត្រូវ​ទទួល​ស្គាល់ (Verified) ដោយ​ក្រុមហ៊ុន Facebook ត្រូវ​មាន​សញ្ញា​គូស​គ្រីស​ពណ៌​ខៀវ នៅ​ពី​ក្រោយ​ឈ្មោះ​ម្ចាស់​គណនី ឬ ទំព័រ​នោះ៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;