ម្ចាស់​បទ "Shape of You" ឈប់​លេង Twitter ព្រោះ​គេ Comment អាក្រក់ៗ​ដាក់​ច្រើន​ពេក

  • 2017-07-04 04:17:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តារា​ចម្រៀង​សញ្ជាតិ​អង់គ្លេស Ed Sheeran បាន​ប្រកាស​ថា លោក​នឹង​មិន​ប្រើប្រាស់​គណនី Twitter ទៀត​ឡើយ ដោយសារ​តែ​ការ​បញ្ចេញ​មតិ (Comment) នៅ​លើ​បណ្ដាញ​សង្គម​មួយ​នេះ​ពោរពេញ​ទៅ​ដោយ​ភាព​អវិជ្ជមាន។

ម្ចាស់​បទ "Shape of You" បាន​និយាយ​ថា៖ "ពេល​ខ្ញុំ​បើក​មើល Twitter គឺ​គ្មាន​អ្វី​ក្រៅ​ពី​ពាក្យ​អាក្រក់ៗ​នោះ​ទេ។ ការ​បញ្ចេញ​មតិ​អវិជ្ជមាន​មួយ អាច​បំផ្លាញ​ថ្ងៃ​ល្អ​របស់​អ្នក។ ហេតុ​ដូច្នេះ ខ្ញុំ​នឹង​ឈប់​លេង​វា​ទៀត​ហើយ"។ បន្ថែម​ពី​នេះ Sheeran ក៏​បង្ហាញ​ចម្ងល់​ខ្លះ​ដែរ​ថា ហេតុ​អ្វី​បាន​ជា​រាល់​គ្នា​មិន​សូវ​ចូលចិត្ត​រូប​លោក​នៅ​​លើ Twitter។

គួរ​បញ្ជាក់​ថា កាល​ពី​ពេល​​ថ្មីៗ​នេះ តារា​ចម្រៀង Ed Sheeran ធ្លាប់​ត្រូវ​ក្រុម​អ្នក​គាំទ្រ​របស់ Lady Gaga ប្រើ​ពាក្យ​មិន​ល្អ​ដាក់​​មក​លើ​រូប​លោក ខណៈ​ពេល​កំពុង​ធ្វើ​បទ​សម្ភាសន៍​មួយ។ Ed Sheeran មិន​មែន​ជា​តារា​ល្បី​ដំបូង​ឡើយ ដែល​ឈប់​ប្រើប្រាស់​គណនី Twitter។ តារា​ចម្រៀង​ស្រី​ល្បី​ឈ្មោះ Adele ក៏​ធ្លាប់​បោះបង់​គណនី Twitter មួយ​រយៈ​ធំ​ផង​ដែរ កាល​ពី​ឆ្នាំ​២០១២ ក្រោយ​នាង​ទទួល​បាន​សារ​គំរាម​ដល់​អាយុ​ជីវិត៕

ប្រភព៖ Mirror ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;