Morata ​ផ្ទេរ​ពី Real ទៅ Man Utd កាន់​តែ​ច្បាស់​ហើយ

  • 2017-07-06 03:35:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម Real Madrid និង Manchester United កំពុង​ចរចា​លើ​តម្លៃ​ខ្លួន​របស់​ខ្សែប្រយុទ្ធ Alvaro Morata ស្រប​ពេល​ដែល​ក្រុម​បិសាច​ក្រហម​ហ៊ាន​ផ្ដល់​ឲ្យ​ចំនួន ៧៥​លាន​អឺរ៉ូ (ប្រហែល ៨៥​លាន​ដុល្លារ​អាមេរិក)។

តម្លៃ​នេះ មិន​ទាន់​ឆ្លើយ​តប​នឹង​ការ​ចង់​បាន​របស់ Real Madrid នៅ​ឡើយ​ទេ ដែល​ទាមទារ​ចំនួន ៨០ លាន​អឺរ៉ូ។ ដោយសារ​តម្លៃ​ខុសគ្នា​ត្រឹម​តែ ៥​លាន​អឺរ៉ូ គេ​រំពឹង​ថា ​កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​ខាងលើ មាន​ភាគរយ​ខ្ពស់​ក្នុង​ការ​ផ្ទេរ​ទៅ​កាន់​ក្រុម Man Utd ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ។

ការ​ចរចា​រវាង​ក្រុម​ទាំងពីរ បាន​ធ្វើឡើង​អស់​រយៈ​ពេល​ជា​ច្រើន​សប្ដាហ៍ ហើយ Man Utd បាន​ដាក់​សំណើ​ចំនួន ២​លើក​រួច​មក​ហើយ ប៉ុន្តែ​ត្រូវ​បាន​ច្រានចោល​ដោយ​ក្រុម​អធិរាជ​ស។ លើក​ទី​១ ​ក្រុម​បិសាច​ក្រហម​ផ្ដល់​ចំនួន ៦០ លាន​អឺរ៉ូ និង​លើក​ទី២ ចំនួន ៧០ លាន​អឺរ៉ូ។

លោក Jose Mourinho និង Alvaro Morata
លោក Jose Mourinho គ្រូ​បង្វឹក​ក្រុម Man Utd រំពឹង​ថា ការ​ចរចា​នេះ​នឹង​ទទួល​បាន​ជោគជ័យ ដើម្បី​ឲ្យ Morata មាន​ឱកាស​ចូលរួម​ជា​មួយ​សមាជិក​ដទៃ​ទៀត ​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​កាន់​សហរដ្ឋ​អាមេរិក សម្រាប់​កម្មវិធី​ដំណើរ​កម្សាន្ត ដែល​មាន​ជា​ការ​ប្រកួត​ផ្សេងៗ ចាប់​ផ្ដើម​នា​ថ្ងៃ​អាទិត្យ ចុង​សប្ដាហ៍​នេះ៕

ប្រភព៖ theguardian | Marca ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;