លោក ពូទីន ថា ការដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ី គឺ​ប្រឆាំង​នឹង​គោលការណ៍​ប្រទេស G20

  • 2017-07-06 08:44:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​រុស្ស៊ី លោក វ្លាឌីមា ពូទីន បាន​ហៅការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច លើ​រុស្ស៊ី គឺ​អាចនឹង​ឈានដល់​ការ​ប្រឆាំង​នឹង​គោលការណ៍​របស់ G20 ដែលមាន​កិច្ច​សហប្រតិបត្តិការ ដើម្បី​ផលប្រយោជន៍​ប្រទេស​ទាំងអស់។ លោក ពូទីន បាន​សរសេរ​សារ​ព្រមាន​នេះ នៅក្នុង​កាសែត Handelsblatt ដែល​ចញផ្សាយ​នៅថ្ងៃ​ព្រហស្បតិ៍​នេះ មុនកិច្ច​ប្រជុំ​កំពូល G20។

លោក ពូទីន បាន​ជំរុញ​ឲ្យ​បញ្ចប់​ការ​ការពារ​និយម​នៃ​ពាណិជ្ជកម្ម របស់​អាមេរិក ដោយ​លើកឡើង​ថា មានតែ​ការ​បើក​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទេ ដែល​ធ្វើឲ្យ​មាន​កំណើន​សេដ្ឋកិច្ច និង​ធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​ទំនាក់ទំនង​រវាង​រដ្ឋ និង​រដ្ឋ។

មេដឹកនាំនៃប្រទេស G20 ក្នុងកិច្ចប្រជុំកំពូល កាលពីឆ្នាំ២០១៥ នៅប្រទេសតួកគី
សូម​រម្លឹក​ថា អាមេរិក និង​សហភាព​អឺរ៉ុប បាន​ដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ី ដោយ​ចោទថា រុស្ស៊ី បាន​ដណ្តើម​កាន់កាប់​តំបន់​គ្រីមា ក្នុងឆ្នាំ ២០១៤ និង​គាំទ្រ​ក្រុម​ឧទ្ទាម នៅ​ភាគខាង​កើត​អ៊ុយក្រែន។ ចំណែក​រុស្ស៊ី បាន​ឆ្លើយតប​ទៅវិញ ដោយបិទ​ការ​នាំចូល​ផលិតផល​អាហារ​ពី​ប្រទេស​លោក​ខាងលិច​វិញ។

គួរ​បញ្ជាក់ដែរ​ថា កិច្ច​ប្រជុំ​កំពូល G20 នឹង​ធ្វើឡើង​រយៈពេល ២ថ្ងៃ ចាប់ផ្តើម​ពីថ្ងៃទី​៧កក្កដា នៅក្រុង Hamburg ប្រទេស​អាល្លឺម៉ង់៕

ប្រភព៖ NDTV ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;