កីឡា​កាយ​វប្បកម្ម នឹង​មាន​ការ​ប្រកួត​ជា​លើកដំបូង​នៅ​កម្ពុជា នាចុង​ឆ្នាំ​នេះ

  • 2017-07-13 02:53:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សហព័ន្ធ​កីឡា​កាយ​វប្បកម្ម​កម្ពុជា នឹង​រៀបចំ​បង្កើត​ព្រឹត្តិការណ៍ MR. MFiT រដូវ​កាល​ទី១ នៅ​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី២៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ខាងមុខ​នេះ។

លោក អឿ វណ្ណមនា អ្នក​រៀបចំ​កម្មវិធី​ប្រកួត​ខាងលើ​បាន​ឲ្យដឹង​ថា គោលបំណង​រៀបចំ​ព្រឹត្តិការណ៍​នេះ គឺ​ដើម្បី​លើកស្ទួយ​វិស័យ​កីឡា​កាយ​វប្បកម្ម ឲ្យ​កាន់តែ​មាន​ការ​រីក​ចម្រើន​បន្ថែម​ទៀត​។

ការ​ប្រកួត​នេះ​មាន ៥​ប្រភេទ​ទម្ងន់​៖

  • ក្រោម ៦០ គីឡូក្រាម

  • ចន្លោះ​ពី ៦០-៦៥ គីឡូក្រាម

  • ចន្លោះ​ពី ៦៥-៧០ គីឡូក្រាម

  • ចន្លោះ​ពី ៧០-៧៥ គីឡូក្រាម

  • និង​លើ ៧៥ គីឡូក្រាម

ការ​ទទួល​ពាក្យ នឹង​ធ្វើឡើង​ចាប់​ពី​ថ្ងៃ​ទី១៥ ខែ​កក្កដា ដល់​ថ្ងៃ​ទី១ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។ ដើម្បី​ទទួល​បាន​ព័ត៌មាន​លម្អិត​ពី​ការ​ដាក់​ពាក្យ សូម​ចូល​ទៅ​កាន់ ទំព័រហ្វេសប៊ុក របស់​សហព័ន្ធ៕

ប្រភព៖ Sabay News ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;