តម្លៃប្រាក់អេឡិចត្រូនិក ត្រឹមរយៈពេល២៤ម៉ោង ធ្លាក់ចុះប្រមាណ ១០ពាន់លានដុល្លារ
- 2017-07-19 03:05:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តម្លៃប្រាក់អេឡិចត្រូនិក ត្រឹមរយៈពេល២៤ម៉ោង ធ្លាក់ចុះប្រមាណ ១០ពាន់លានដុល្លារ
ចន្លោះមិនឃើញ
អ្នកវិនិយោគប្រាក់អេឡិចត្រូនិក ឬហៅថា Cryptocurrency ប្រាកដជាឈឺក្បាលខ្លាំងណាស់ហើយ បន្ទាប់ពីតម្លៃប្រាក់ Bitcoin និង Ethereum បានធ្លាក់ចុះយ៉ាងគំហុកនាប៉ុន្មានថ្ងៃមកនេះ។
តម្លៃប្រាក់ Bitcoin ធ្លាក់មកត្រឹម ១ ៨៦៣ដុល្លារ ខណៈ Ethereum នៅសល់តម្លៃត្រឹម ១៣៣ដុល្លារ កាលពីចុងសប្ដាហ៍មុន។ បើគិតជាភាគរយ Bitcoin ធ្លាក់ចុះ ៣៨% និង Ethereum ៦៧%។ កាលពីថ្ងៃទី១២ ខែមិថុនា កន្លងទៅ Bitcoin បានឡើងតម្លៃដល់ទៅ ៣ ០១៨ដុល្លារឯណោះ។
យ៉ាងណាមិញ កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ Bitcoin បានស្ដារតម្លៃឡើងវិញបានបន្តិចទៅដល់ ២ ១២៩ដុល្លារ ចំណែក Ethereum ក៏ឡើងបាន ១៧៦ដុល្លារដែរ។ ការធ្លាក់ចុះរបស់ប្រាក់អេឡិចត្រូនិកទាំង២នេះ គឺជាផ្នែកដ៏ធំមួយនៃការធ្លាក់ចុះសរុបនៃបណ្ដាប្រាក់អេឡិចត្រូនិកទាំងអស់ ប្រមាណ ១០ពាន់លានដុល្លារ គិតត្រឹមរយៈពេល ២៤ម៉ោង កាលពីចុងសប្ដាហ៍កន្លងទៅ៕
អត្ថបទពាក់ព័ន្ធ៖