អ្នកគាំទ្រ​បង្ហោះ​ឌឺ Costa ក្រោយ Chelsea ទិញ​បាន Morata

  • 2017-07-20 01:27:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នកគាំទ្រ​ក្រុម​តោខៀវ Chelsea បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម Twitter អបអរសាទរ​ចំពោះ​ការ​ផ្ទេរ​ពី Real Madrid ទៅ​កាន់ Chelsea របស់​ខ្សែប្រយុទ្ធ Alvaro Morata ដោយ​បង្ហាញ​ថា ពួកគេ​បាន​ត្រៀម​រួចជាស្រេច​ប្រសិនបើ​ខ្សែ​ប្រយុទ្ធ Diego Costa សម្រេច​ចិត្ត​ចាកចេញ​ពី​កីឡដ្ឋាន Stamford Bridge ។

កាលពី​ថ្មី​ៗ​នេះ Costa របស់ Chelea បាន Live វីដេអូ ពាក់​អាវ​ក្រុម Atletico Madrid បន្ទាប់ពី​មាន​ពាក្យ​ចចាមអារ៉ាម​ថា រូបគេ​នឹ​ង​ផ្លាស់​ទៅ​កាន់​ប្រទេស​អេស្ប៉ាញ​វិញ។

កាលពី​យប់មិញ Chelsea បាន​ប្រកាស​ជាផ្លូវការ​ពី​ការ​នាំ​យក​ខ្សែ​ប្រយុទ្ធ Alvaro Morata ពី Real Madrid បាន​ដោយ​ជោគជ័យ ក្នុង​តម្លៃ​ផ្ទេរ​ប្រមាណជា ៦០លាន​ផោន៕

ប្រភព៖ Mirror ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;