ការលក់បទចម្រៀងក្រុម Linkin Park ស្ទុះឡើង ក្រោយការស្លាប់របស់ Chester Bennington
- 2017-07-22 03:50:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការលក់បទចម្រៀងក្រុម Linkin Park ស្ទុះឡើង ក្រោយការស្លាប់របស់ Chester Bennington
ចន្លោះមិនឃើញ
ក្រោយពីការធ្វើអត្តឃាតរបស់អ្នកចម្រៀងប្រចាំក្រុម Linkin Park គឺ Chester Bennington កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ ការលក់បទចម្រៀងក្រុមនេះ បានហក់ឡើងគួរឲ្យកត់សម្គាល់ ក្នុងរយៈពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ។ នេះបើយោងតាមរបាយការណ៍លក់ Nielsen Music។
កាលពីថ្ងៃទី២០កក្កដា អាល់ប៊ុម និងបទចម្រៀងរបស់ក្រុមនេះ បានលក់អស់ក្នុងចំនួន ១១១ ០០០ កូពី ដែលជាការស្ទុះឡើងខ្លាំងបំផុត ក្នុងអត្រា ៥៣៣២ ភាគរយ បើធៀបនឹងថ្ងៃទី១៩កក្កដា ដែលមានចំនួនត្រឹមតែជាង ២០០០ កូពីប៉ុណ្ណោះ។
អាល់ប៊ុមដែលលក់ដាច់ជាងគេនៅថ្ងៃទី២០កក្កដា នោះគឺ "One More Light” ដែលលក់បានលើសពី ៦០០០ បន្ទះ។ គេរំពឹងថា អាល់ប៊ុមចំនួន ៣របស់ Linkin Park នឹងវិលត្រឡប់ចូលក្នុងតារាង Billboard 200 Chart វិញនាថ្ងៃទី៥ ខែសីហាខាងមុខ។ អាល់ប៊ុមទាំងនោះគឺ One More Light, Hybrid Theory និង Meteora ៕