ចិន ហាមដាច់ខាតការរៀបចំប្រគំតន្រ្តីរបស់ Justin Bieber
- 2017-07-22 06:20:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចិន ហាមដាច់ខាតការរៀបចំប្រគំតន្រ្តីរបស់ Justin Bieber
ចន្លោះមិនឃើញ
អ្នកចម្រៀងមកពីប្រទេសកាណាដា Justin Bieber ត្រូវបានរដ្ឋាភិបាលចិនហាមឃាត់ មិនឲ្យមានការសម្ដែងនៅទីក្រុងប៉េកាំង ដោយសារឥរិយាបថដ៏អាក្រក់របស់គេ។
ការិយាល័យវប្បធម៌ទីក្រុងបេកាំង បានឆ្លើយតបនឹងក្រុមអ្នកគាំទ្រ Justin Bieber ចំពោះការលុបចោលនូវការប្រគំតន្ត្រីថា រូបគេជាតារាចម្រៀងដែលមានទេពកោសល្យម្នាក់ ប៉ុន្តែមានឥរិយាបថមិនសមរម្យអំឡុងពេលរស់នៅក្រៅប្រទេស និងក្នុងអំឡុងពេលឡើងសម្ដែងក្នុងប្រទេសចិន ដែលបានបង្កឲ្យមានការអាក់អន់ចិត្តពីសាធារណជន។
ការិយាល័យវប្បធម៌ទីក្រុងប៉េកាំង បានឲ្យដឹងថា ការហាមឃាត់នេះដើម្បីគ្រប់គ្រងការកម្សាន្តក្នុងស្រុក និងដើម្បីធ្វើឲ្យបរិយាកាសមានភាពបរិសុទ្ធ។
Global Time ធ្លាប់ចុះផ្សាយថា ឥរិយាបថដ៏អាក្រក់របស់ Bieber មានដូចជា ការប្រណាំងរថយន្ត ការប្រើប្រាស់ថ្នាំញៀន និងការគប់ស៊ុតទៅលើផ្ទះអ្នកជិតខាងរបស់គេ ជាដើម៕