Morata បង្ហាញ​ខ្លួន​លើក​ដំបូង​ជាមួយ​អាវ​ខៀវ​របស់ Chelsea

  • 2017-07-22 07:32:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Alvaro Morata បាន​ក្លាយ​ជា​កីឡាករ​របស់​ក្រុម​តោខៀវ Chelsea ជា​ផ្លូវ​ការ បន្ទាប់​ពី Real Madrid ព្រម​លក់​ក្នុង​តម្លៃ ៦៥​លាន​ផោន (ជិត ៨៥​លាន​ដុល្លារ​អាមេរិក) ​ក្នុង​កុងត្រា​រយៈ​ពេល ៥ ឆ្នាំ ដែល​ខ្សែប្រយុទ្ធ​រូប​នេះ​នឹង​ទទួល​បាន ១៦​ម៉ឺនផោន ​ក្នុង​មួយ​សប្ដាហ៍។

Morata សញ្ជាតិ​អេស្ប៉ាញ បាន​នាំ​ភរិយា​របស់​គេ Alice Campello ដែល​ទើបតែ​រៀបការ​ជាមួយ​គ្នា​ថ្មីថ្មោង ទៅ​រស់នៅ​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស ដើម្បី​ឲ្យ​រូបគេ​ប្រកប​អាជីព​នៅ​ក្រុម​តោខៀវ។

ខ្សែ​ប្រយុទ្ធ​វ័យ ២៤​ឆ្នាំ​ដដែល បាន​សន្យា​នឹង​អ្នក​គាំទ្រ Chelsea ថា រូបគេ​នឹង​ស៊ុត​បញ្ចូលទី​ឲ្យ​បាន​ច្រើន​គ្រាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ជាមួយ​គ្នា​នេះ រូបគេ​នឹង​ជួយ Chelsea លើក​ពានរង្វាន់​នានា​ផងដែរ​។

ការ​ទិញ​យក Morata មាន​ន័យ​ថា Chelsea បាន​បំបែក​កំណត់ត្រា​ដោះដូរ​កីឡាករ​របស់​ខ្លួន​ កាលពី​ឆ្នាំ២០១១​ ដែល​បាន​នាំយក​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អេស្ប៉ាញ​ដូចគ្នា​ពី Liverpool ក្នុង​តម្លៃ​ខ្លួន​ត្រឹមតែ ៥០​លាន​ផោន​ប៉ុណ្ណោះ៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;