ក្លឹបចិន ច្រានចោលការចោទប្រកាន់ថា ខ្លួនមិនបើកលុយឲ្យកីឡាករ
- 2017-07-26 06:58:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្លឹបចិន ច្រានចោលការចោទប្រកាន់ថា ខ្លួនមិនបើកលុយឲ្យកីឡាករ
ចន្លោះមិនឃើញ
សហព័ន្ធកីឡាបាល់ទាត់ចិន (CFA) បានចោទប្រកាន់ក្លឹបចំនួន ១៣ រួមទាំងក្លឹបការពារតំណែងជើងឯក Guangzhou Evergrande និង Shanghai SIPG ពាក់ព័ន្ធនឹងបំណុលលើកីឡាករ រួមមានការផ្ទេរ ប្រាក់ឈ្មួល និងប្រាក់លើកទឹកចិត្តផ្សេងៗ។
ឆ្លើយតបនឹងការចោទប្រកាន់ខាងលើ ក្លឹប Shanghai SIPG បានអះអាងថា ខ្លួនបានបើកប្រាក់ឈ្មួលជូនដល់កីឡាករគ្រប់រូប ហើយបានបញ្ជូនភស្តុតាងទៅកាន់ CFA រួចហើយ។ ចំណែកក្រុម Beijing Guoan, Shandong Luneng និង Jiangsu Suning បានចេញសេចក្ដីថ្លែងរៀងៗខ្លួន ដោយបដិសេធការចោទប្រកាន់ខាងលើ។
ដោយឡែក ក្រុម Shanghai Shenhua ដែលបានទិញយកខ្សែប្រយុទ្ធ Carlos Teves កាលពីខែធ្នូ បានបញ្ជាក់ថា ខ្លួនកំពុងស៊ើបអង្កេត ហើយនឹងសងបំណុលផ្សេងៗ ឲ្យបានឆាប់រហ័សបំផុត៕