បុរស​ម្នាក់​អាច​ដោះ Passcode របស់ iPhone ខណៈ​ដែល FBI ធ្លាប់​បរាជ័យ​ក្នុង​រឿង​នេះ

  • 2017-07-27 01:52:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទីភ្នាក់ងារ​ស៊ើបការណ៍​អាមេរិក FBI កាលពី​ឆ្នាំ​២០១៥ និង​២០១៦ កន្លង​ទៅ បាន​ជួប​សំណុំ​រឿង​ដ៏​ស្មុគស្មាញ​មួយ គឺ​ភេរវកម្ម​ថ្ងៃ​ទី០២ ខែ​ធ្នូ ២០១៥ ដែល​សម្លាប់​មនុស្ស ១៤​នាក់ របួស ២២​នាក់ ដោយសារ​ការ​បាញ់​រះ​របស់​ខ្មាន់​កាំភ្លើង​ដែល​ជា​ប្ដី​ប្រពន្ធ​នឹង​គ្នា នៅ​ក្រុង San Bernardino រដ្ឋ Califonia សហរដ្ឋ​អាមេរិក។ រឿង​ដ៏​ស្មុគស្មាញ​នោះ គឺ​ថា ប៉ូលិស​អាមេរិក​បាន​បាញ់​សម្លាប់​ខ្មាន់​កាំភ្លើង​ទាំង​ពីរ​នាក់​នោះ ហើយ​រឹប​អូស​បាន iPhone 5C មួយ​គ្រឿង ដែល​ត្រូវ​សង្ស័យ​ថា មាន​ឯកសារ​សម្ងាត់​របស់​ក្រុម​ភេរវជន។ ប៉ុន្តែ​ទីភ្នាក់ងារ​ស៊ើបការណ៍​អាមេរិក FBI ពុំ​អាច​ដោះ Passcode iPhone 5C របស់​ខ្មាន់កាំភ្លើង​នៅ​បាន​ទេ រហូត​ដល់​មាន​ការ​ស្នើ​ទៅ​ក្រសួង​យុត្តិធម៌​អាមេរិក ឲ្យ​ជួយ​ធ្វើ​អន្តរាគមន៍​ទៅ​ក្រុមហ៊ុន Apple ដើម្បី​ដោះ Passcode iPhone 5C នោះ។ រី​ឯ​ក្រុមហ៊ុន Apple វិញ បាន​បដិសេធ​សំណើ​នោះ ដោយ​បញ្ជាក់​ថា ក្រុមហ៊ុន​ពុំ​មាន​កម្មវិធី​សម្រាប់​ដោះ Passcode នោះ​ទេ។

ខ្មាន់​កាំភ្លើង​​ប្ដី​ប្រពន្ធ ដែល​ត្រូវ​បាន​ប៉ូលិស​អាមេរិក​បាញ់​សម្លាប់
iPhone 5C ដែល​ជា​ប្រភេទ​ទូរសព្ទ​ដូច​របស់​ខ្មាន់​កាំភ្លើង

ប៉ុន្តែ​ងាក​មក​បុរស​ម្នាក់​នេះ​វិញ ឈ្មោះ Colin Cloud ដែល​បាន​ចូល​បង្ហាញ​សមត្ថភាព​នៅ​កម្មវិធី America's Got Talant មាន​សមត្ថភាព​អាច​ដោះ Passcode iPhone ៦​ខ្ទង់ បាន​ដោយ​ជោគជ័យ។ ដំបូង​លោក Colin Cloud បាន​យក​ទូរសព្ទ iPhone របស់​ខ្លួន​ឲ្យ​គណៈកម្មការ America's Got Talant លោក Howie Mandel ចុច Passcode ៦​ខ្ទង់ ដើម្បី​ដោះ Passcode iPhone នោះ ប៉ុន្ដែ​ជា​លទ្ធផល ពុំ​អាច​ដោះ Passcode បាន​នោះ​ទេ។ បន្ទាប់​មក លោក Colin Cloud បាន​ឲ្យ​គណៈកម្មការ America's Got Talant ចំនួន ៣​រូប​ផ្សេង​ទៀត ជ្រើសរើស​លេខ​ម្នាក់​មួយ​ដោយ​សេរី ហើយ​ឲ្យ​លោក Howie Mandel ចុច Passcode ទាំង ៣​ខ្ទង់​នោះ។ ចំណែក Passcode ដែល​នៅ​សល់ ៣​ខ្ទង់​ទៀត គឺ​លោក Colin Cloud ឲ្យ​លោក Howie Mandel ជ្រើសរើស​ដោយ​សេរី នឹង​ចុច​ទៅ​លើ Passcode iPhone នោះ ជា​លទ្ធផល Passcode iPhone នោះ ត្រូវ​ដោះ​បាន​ដោយ​ជោគជ័យ និង​សឹង​មិន​គួរ​ឲ្យ​ជឿ។

លោក Colin Cloud

សូម​បញ្ជាក់​ថា លោក Colin Cloud ធ្លាប់​បាន​រៀបរាប់​ប្រាប់​គណៈកម្មការ America's Got Talant ថា គាត់​មាន​សមត្ថភាព​មើល​ដឹង​ពី​គំនិត​របស់​មនុស្ស។

ចង់​ដឹង​គាត់​មាន​សមត្ថភាព​ខ្លាំង​ប៉ុណ្ណា សូម​ចុច​មើល​វីដេអូនេះ

អត្ថបទ៖ វាសនា

អត្ថបទថ្មី
;