ហែមថុន វិទីនី បញ្ចប់​អាជីព​ហែល​ទឹក ​ក្រោយ​ស៊ីហ្គេម?

  • 2017-08-05 07:45:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡា​ការិនី​ជម្រើស​ជាតិ​កម្ពុជា ហែម​ថុន វិទីនី ប្រហែល​ជា​បញ្ចប់​អាជីព​ហែលទឹក​នៅ​ឆ្នាំ​២០១៨ ខាងមុខ​នេះ​។ ដូច្នេះ ការ​ចូលរួម​ប្រកួត​កីឡា​ស៊ីហ្គេម​នៅ​ប្រទេស​ម៉ាឡេស៊ី នា​ខែ​សីហា​នេះ អាច​ជា​ការ​ចូលរួម​លើក​ចុងក្រោយ​របស់​កីឡា​ការិនី​វ័យ​២៤​ឆ្នាំ​រូប​នេះ។ នេះ​ជា​ការ​អះអាង​របស់​ថ្នាក់ដឹកនាំ​សហព័ន្ធ​ខ្មែរ​ហែលទឹក ប្រាប់​ដល់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា។

លោក ហែម គីរី អគ្គលេខាធិការ​សហព័ន្ធ បាន​បញ្ជាក់​ថា ការ​បញ្ចប់​អាជីព​របស់ វិទីនី គឺ​ដោយសារ​បញ្ហា​សុខភាព និង​ដល់​ពេល​ត្រូវ​បញ្ចប់​អាជីព​ដែល​ធ្លាប់​ប្រឡូក​អស់​ជា​ច្រើន​ឆ្នាំ​។ លោក​ក៏​បាន​បង្ហើប​ពី​ការ​ស្វែងរក​កីឡា​ការិនី​ហែលទឹក​ដែល​មាន​សមត្ថភាព និង​វ័យក្មេង ដើម្បី​ជំនួស​តំណែង​របស់ វិទីនី ផង​ដែរ។ គេ​រំពឹង​ថា កីឡា​ការិនី សុខ វរលក្ខណ៍ ដែល​ជា​បេក្ខភាព​មួយ​រូប​ក្នុង​ចំណោម​បេក្ខភាព ៧​រូប ដែល​ចូលរួម​កីឡា​ស៊ីហ្គេម ទំនង​ជា​អ្នក​បន្ត​វេន​ពី វិទិនី នៅ​ថ្ងៃ​អនាគត៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;