ក្លឹប ខេមបូឌាន ថៃហ្គឺរ ត្រូវបាន​ផ្លាស់ប្តូរ​ឈ្មោះថ្មី

  • 2017-08-06 04:20:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Akihiro Kato ម្ចាស់​ក្លឹប​ខេមបូឌាន ថៃហ្គឺរ បាន​ប្រកាស​ប្តូរ​ឈ្មោះ​ទៅ​ជា​ក្លឹប​បាល់ទាត់ អង្គរ​ថាយហ្គ័រ (Angkor Tiger Football Club)។

លោក Akihiro Kato
ក្លឹប ខេមបូឌាន ថៃហ្គឺរ បាន​ឲ្យដឹង​កាលពី​ដើមខែ​សីហា​នេះ​ថា មូលហេតុ​ដែល​លោក Akihiro Kato សម្រេច​ចិត្ត​ប្តូរ​ឈ្មោះ​នោះ គឺ​ដោយសារ​កត្តា​ជាច្រើន​ដូចជា៖
  • ពាក្យថា​អង្គរ​ គឺជា​ពាក្យ​តំណាង​ឲ្យ​ខ្មែរ​យើង​ ហើយ​ការដូរ​ឈ្មោះ​នេះ គឺ​ចង់ឲ្យ​បរទេស​ស្គាល់​កម្ពុជា ឲ្យកាន់​តែច្រើន នឹង​ចង់​លើក​ស្ទួយ​វិស័យ​បាល់ទាត់​នៅ​កម្ពុជា។

  • នៅក្នុង​ខេត្ត​សៀមរាប​ផ្ទាល់ គឺមាន​កីឡាករ​ដែល​មាន​សក្តានុពល​ជាច្រើន ដែល​អាច​ជឿជាក់​ថា នឹងអាច​មាន​សមត្ថភាព​ក្លាយជា​កីឡាករ​អាជីព។ ចាប់ពី​ឆ្នាំក្រោយ ក្លឹប​របស់​លោក នឹង​ប្តូរ​មក​ទឹកដី​ខេត្ត​សៀមរាប​រហូត។

  • ចង់ឲ្យ​អ្នក​សៀមរាប​មាន​មោទនភាព​ស្រលាញ់​ខេមបូឌាន​ថាយហ្គឺរ ឲ្យ​បាន​ច្រើន​តាម​រយៈ​វិស័យ​មួយនេះ​ ចង់ឲ្យ​អ្នក​ដែល​ស្រលាញ់​បាល់ទាត់​មាន​ក្តី​ស្រមៃ និង​ក្តី​សង្ឃឹម​ផងដែរ៕

កីឡដ្ឋានខេត្តសៀមរាប

អត្ថបទ៖ សំភី

អត្ថបទថ្មី
;