ឆ្នាំ​នេះ ចិន​វ៉ា​ផ្តាច់​គេ ​ក្នុង​ចំនួន​អ្នក​រត់​ម៉ារ៉ាតុង​ចក្រភព​អង្គរ

  • 2017-08-07 02:25:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក វ៉ាត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​ឲ្យដឹង​ថា ​ក្នុង​ចំណោម​អ្នក​ចូល​រួម​រត់​ប្រណាំង​នៅ​ទិវា​រត់​ម៉ារ៉ាតុង​ចក្រភព​អង្គរ កាលពី​ថ្ងៃ​ទី​៦សីហា ចំនួន ៣៥០០​នាក់ មាន​ជន​បរទេស​ចំនួន ១៥៦០​នាក់ និង​ជនជាតិ​ខ្មែរ ២០៤០​នាក់។ ​ក្នុង​នោះ ជនជាតិ​ចិន​មាន​ច្រើន​ជាង​គេ​ក្នុង​ចំណោម​ជន​បរទេស។ នេះ​ជា​ការ​បញ្ជាក់​ពី​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា។

លោក វ៉ាត់ ចំរើន បំពាក់​មេដាយជូន​ដល់​កីឡាករ
*លទ្ធផល​នៃ​ការ​រត់ វិញ្ញាសា​ម៉ារ៉ាតុង​បុរស ៤២,១៩៥​គីឡូម៉ែត្រ*
  • លេខ១៖ ​កីឡាករ Neil Burns មកពី​ចក្រភព​អង់គ្លេស ​ប្រើ​ថិរវេលា ៣​ម៉ោង ៨​នាទី ៥៦​វិនាទី

  • លេខ២៖ ​កីឡាករ Tian Zhou មកពី​ចិន ​ប្រើ​ថិរវេលា ៣ម៉ោង ២៣នាទី ៤៦វិនាទី

  • លេខ៣៖ ​កីឡាករ Kiwai-NG មកពី​ហុងកុង ​ប្រើ​ថិរវេលា ៣ម៉ោង ២៤នាទី ២៣វិនាទី

លទ្ធផល​នៃ​ការ​រត់ វិញ្ញាសា​ពាក់​កណ្ដាល​ម៉ារ៉ាតុង​នារី

  • លេខ១៖ ​កីឡា​ការិនី Puff Kathrin មកពី​អាល្លឺម៉ង់ ​ប្រើ​ថិរវេលា ១ម៉ោង ៤៥នាទី ០២វិនាទី

  • លេខ២៖ ​កីឡា​ការិនី Okamura Yasuko មកពី​ជប៉ុន ​ប្រើ​ថិរវេលា ១ម៉ោង ៤៥នាទី ១៧វិនាទី

  • លេខ៣៖ ​កីឡា​ការិនី Chiu Kitman មកពី​ហុងកុង ​ប្រើ​ថិរវេលា ១ម៉ោង ​៤៨នាទី ៥១វិនាទី

លទ្ធផល​នៃ​ការ​រត់ វិញ្ញាសា​ពាក់​កណ្ដាល​ម៉ារ៉ាតុង​បុរស

  • លេខ១៖ ​កីឡាករ​ Yamasaki Takimaru មកពី​ជប៉ុន ​ប្រើ​ថិរវេលា ១ម៉ោង ១៤នាទី ០៤វិនាទី

  • លេខ២៖ ​កីឡាករ​កម្ពុជា​ Kuniaki Takizaki ​ប្រើថិរវេលា ១ម៉ោង ១៥នាទី ១០វិនាទី

  • លេខ៣៖ ​កីឡាករ​កម្ពុជា ម៉ា វីរ៉ូ ​ប្រើ​ថិរវេលា ១ម៉ោង ១៩នាទី ១៧វិនាទី

លទ្ធផល​នៃ​ការ​រត់ វិញ្ញាសា ១០​គីឡូម៉ែត្រ​បុរស

  • លេខ១៖ ​កីឡាករ​កម្ពុជា គៀង សាម៉ន ​ប្រើ​ថិរវេលា ​៣៦នាទី ៥៦វិនាទី ៤៧

  • លេខ២៖ ​កីឡាករ​កម្ពុជា ផាន សុភ័ក្ត្រ ​ប្រើ​ថិរវេលា ៣៧នាទី ១៨វិនាទី ៨៣

  • លេខ៣៖ ​កីឡាករ​កម្ពុជា ជា សម្ផស្ស ​ប្រើ​ថិរវេលា ៣៨នាទី ៨វិនាទី ២៨

លទ្ធផល​នៃ​ការ​រត់ វិញ្ញាសា ១០​គីឡូម៉ែត្រ​នារី

  • លេខ១៖ ​កីឡា​ការិនី​ Masu-GL Mina មកពី​ជប៉ុន ​ប្រើ​ថិរវេលា​ ៤៩នាទី ២៥​វិនាទី ២១

  • លេខ២៖ ​កីឡា​ការិនី Lecca Alice មក​ពី​បារាំង ​ប្រើ​ថិរវេលា ​៥៤នាទី​ ០៨វិនាទី ១៦

  • លេខ៣៖ ​​កីឡាការិនី Valend Rita មកពី​ន័រវ៉េស ​ប្រើ​ថិរវេលា ៥៦នាទី ០២វិនាទី ១២ ៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;