ជំនន់​ទឹកភ្លៀង​នៅ​នេប៉ាល់ បណ្ដាល​ឲ្យ​ស្លាប់ ៥២​នាក់ បាត់​ខ្លួន ៣៧​នាក់

  • 2017-08-14 01:29:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ជំនន់​ទឹក​ភ្លៀង​ក្នុង​ប្រទេស​នេប៉ាល់ ដែល​បាន​កើត​ឡើង​ចាប់តាំង​ពី​យប់​ថ្ងៃ​ទី១១ ខែ​សីហា​នោះ បាន​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ៥២​នាក់ និង​បាត់​ខ្លួន ៣៧​នាក់។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​រដ្ឋាភិបាល​នេប៉ាល់ កាលពី​ថ្ងៃ​ទី១៣ សីហា ម្សិលមិញ។

មន្រ្តី​រដ្ឋាភិបាល​នេប៉ាល់ បញ្ជាក់​ថា ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំង ៥២​នាក់ មាន ៣០​នាក់​ បាន​ស្លាប់​ដោយសារ​ការ​បាក់​ដី​នៅ​យប់​ថ្ងៃ​ទី​១១ ខែ​សីហា ២០១៧ ចំណែក​ប្រមាណ ២០​នាក់​ទៀត​បាន​ស្លាប់​កាលពី​ថ្ងៃ​ទី​១៣ សីហា ម្សិលមិញ។

សូម​បញ្ជាក់​ថា ជំនន់​ទឹក​ភ្លៀង​នេះ ​បណ្ដាល​ឲ្យ​ខេត្ត​ចំនួន​២៥ របស់​នេប៉ាល់​បាន​លិចលង់ ដោយ​មាន​ផ្ទះ​ប្រមាណ ៣៤ ៨៤៣​ខ្នង បាន​លិច​ក្នុង​ទឹក​ជំនន់​ផង​ដែរ៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;