អានចំណុចទាំង៦នេះហើយ អ្នកប្រាកដជាចង់ផឹកកាហ្វេមិនខាន
- 2017-08-22 08:20:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អានចំណុចទាំង៦នេះហើយ អ្នកប្រាកដជាចង់ផឹកកាហ្វេមិនខាន
ចន្លោះមិនឃើញ
កាហ្វេជាភេសជ្ជៈដែលមនុស្សមួយចំនួននិយមទទួលទាននាពេលព្រឹក ដោយផ្អែកទៅលើមូលហេតុផ្សេងៗគ្នា។ អ្នកខ្លះផឹកកាហ្វេ ក៏ព្រោះគិតថា វាមានរសជាតិឈ្ងុយឆ្ងាញ់ ចំណែកអ្នកខ្លះទៀតទាល់តែពិសាកាហ្វេទើបមានកម្លាំងធ្វើការងារ។ យោងតាមការចុះផ្សាយរបស់គេហទំព័រ Bright Side បានឲ្យដឹងពីសារប្រយោជន៍ដ៏សំខាន់៦យ៉ាងនៃការទទួលទានកាហ្វេ ដែលមានដូចខាងក្រោម៖
ការផឹកកាហ្វេ ដែលមានបន្ថែមស្ករ អាចធ្វើឲ្យការគិតមានភាពស្រឡះ បំពេញការងារបានល្អ។ នេះក៏ដោយសារតែការរួមបញ្ចូលរវាងសារធាតុកាហ្វេអ៊ីន និងជាតិគ្លុយកូស ដែលជួយដាស់សមត្ថភាពខួរក្បាល។ យ៉ាងណាមិញ អ្នកមិនគួរផឹកកាហ្វេនៅពេលពោះទទេនោះឡើយ។
កាហ្វេមួយកែវតូច អាចជួយដល់អ្នកដែលមានសម្ពាធឈាមទាប។ ប៉ុន្តែ សម្រាប់អ្នកមានបេះដូងដើរញាប់ខុសពីធម្មតា មិនគួរផឹកកាហ្វេទេ។
យោងតាមអ្នកវិទ្យាសាស្ត្រជាច្រើន បានបង្ហាញថា កាហ្វេអាចកាត់បន្ថយការស្លាប់មុនអាយុបាន។ បើអ្នកផឹកកាហ្វេកាន់តែច្រើន នោះអត្រាស្លាប់មុនអាយុកាន់តែថយចុះ។ នេះក៏ព្រោះតែកាហ្វេអាចកែប្រែនូវប្រព័ន្ធស៊ាំរបស់មនុស្ស ហើយធ្វើឲ្យវាកាន់តែរឹងមាំ និងមានសុខភាពល្អ។ បន្ថែមពីនេះ វាក៏ជួយដល់ថ្លើម បេះដូង និងប្រព័ន្ធរំលាយ។
ចំណាំ៖ គួរគប្បីញ៉ាំកាហ្វេធម្មជាតិ ព្រោះកាហ្វេលាយសារធាតុគីមីអាចបំផ្លាញសរីរាង្គរំលាយអាហារបាន។
សារធាតុកាហ្វេអ៊ីននៅក្នុងកាហ្វេ អាចជួយព្យាបាលអាការៈឈឺក្បាល និងឈឺក្បាលប្រកាំង។
Dopamine និង Serotonin ជាសារធាតុមាននៅក្នុងកាហ្វេ ដែលជួយប្រឆាំងនឹងអារម្មណ៍តប់ប្រមល់ មិនល្អនៅក្នុងរាងកាយ។ ក្លិនកាហ្វេក៏អាចធ្វើសរសៃប្រសាទដំណើរការល្អផងដែរ។
នៅពេលកម្រិតអ័រម៉ូន Leptin ក្នុងរាងកាយថយចុះ នោះខ្លួនប្រាណនឹងក្ដោបទុកនូវជាតិខ្លាញ់ច្រើន ដែលជាហេតុបណ្ដាលឲ្យឡើងទម្ងន់។ យ៉ាងណាមិញ តាមការរកឃើញ បង្ហាញថា កាហ្វេអាចជួយបង្កើនអ័រម៉ូនក្នុងរាងកាយបាន ហេតុដូច្នេះហើយការទទួលទានកាហ្វេនឹងអាចជួយបញ្ចុះទម្ងន់បាន៕
អត្ថបទពាក់ព័ន្ធ៖