ម្ចាស់បទ "Shape of You" ទទួល​បាន​ពាន​រង្វាន់​ពិសេស​មួយ កាល​ពី​យប់​មិញ

  • 2017-08-28 03:30:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្ថិត​ក្នុង​កម្មវិធី Video Music Awards (VMAs) 2017 របស់ MTV កាល​ពី​យប់​មិញ តារា​ចម្រៀង​អន្តរជាតិ​ល្បី​ឈ្មោះ Ed Sheeran បាន​ឆក់​យក​ពាន​រង្វាន់​ពិសេស​បាន​មួយ​គឺ ពាន​សិល្បករ​ល្អ​ប្រចាំ​ឆ្នាំ "Artist of the Year"។

ក្រៅ​ពី Ed Sheeran បេក្ខភាព​សិល្បករ​ក្នុង​ការ​ដណ្ដើម​យក​ពាន "Artist of the Year" រួមមាន Bruno Mars, Kendrick Lamar, Ariana Grande, The Weeknd និង Lorde។ សូម​បញ្ជាក់​ថា នេះ​ជា​ពាន​រង្វាន់​លើក​ទី​២​ហើយ​​របស់​តារា​ចម្រៀង​សញ្ជាតិ​អង់គ្លេស​វ័យ​២៦​ឆ្នាំ​រូប​នេះ ក្នុង​កម្មវិធី VMAs៕

ប្រភព៖ People ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;