​កម្ពុជា នឹង​បញ្ជូន​កីឡាករ​៣​នាក់ ទៅ​ប្រកួត​កាយ​វប្បកម្ម​ពិភពលោក ខែ​ក្រោយ

  • 2017-09-07 08:06:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខេមរៈ​សហព័ន្ធ​កីឡា​កាយ​វប្បកម្ម និង​លំហាត់​ប្រាណ បាន​ជ្រើសរើស​កីឡាករ​ចំនួន ៣​នាក់ ដើម្បី​ចូលរួម​ការ​ប្រកួត​កីឡាកាយ​វប្បកម្ម​ជើងឯក​ពិភពលោក​លើក​ទី​៩ (9th WBPF Bodybuilding and Physique Sports Championships and Congress) អម​ជាមួយ​ប្រធាន​ប្រតិភូ និង​ជា​គ្រូបង្វឹក​ម្នាក់។

​កីឡាករ​ទាំង​បី​រូប​គឺ តឹក ប៊ុនវី សំបូរ ណាន និង ណុំ សុបិន្ត។ ចំណែក​លោក ស៊ីម សុភមង្គលរស្មី ជា​គ្រូ​បង្វឹក។

ព្រឹត្តិការណ៍​ខាងលើ ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី២ ដល់ ៩ ខែ​តុលា ​ឆ្នាំ២០១៧ នៅ​ទីក្រុង Ulan Bator ប្រទេស​ម៉ុងហ្គោលី៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;