Nadal លើក​ពាន US Open ក្លាយ​ជា​ម្ចាស់​ពាន Grand Slam ជា​លើក​ទី​១៦

  • 2017-09-11 02:00:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Rafael Nadal បាន​ឈ្នះ​ពាន​រង្វាន់ US Open ជា​លើក​ទី​បី និង​ជា​ពាន Grand Slam លើក​ទី​១៦ បន្ទាប់ពី​យក​ឈ្នះ​កីឡាករ Kevin Anderson របស់​ប្រទេស​អាហ្វ្រិក​ខាងត្បូង នៅ​ទីក្រុង New York កាលពី​យប់មិញ ដោយ​លទ្ធផល ៣ សិត​ទល់​នឹង ០ ។

អ្នក​វាយ​កូន​បាល់​ចំណាត់​ថ្នាក់​លេខ​១ពិភពលោក​រូប​នេះ បាន​យក​ឈ្នះ​គូ​ប្រកួត​នៅ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ដោយ​ពិន្ទុ ៦-៣, ៦-៣ និង ៦-៤ ។ ដូចនេះ មាន​ន័យ​ថា Nadal ដែល​មាន​វ័យ​៣១​ឆ្នាំ បាន​ឈ្នះ​ពាន​រង្វាន់ Gram Slam ចំនួន​ពីរ ក្នុង​ឆ្នាំ​២០១៧ នេះ។ ពាន Gram Slam មួយ​ទៀត គឺ French Open ដែល​គេ​បាន​លើក​កាលពី​ខែ​មិថុនា កន្លង​ទៅ។

ដោយឡែក គូ​ប្រជែង​របស់ Nadal គឺ​កីឡាករ​សញ្ជាតិ​ស្វីស Roger Federer ជា​ម្ចាស់​ពាន​រង្វាន់ Australian Open និង Wimbledon ។ យ៉ាង​ណា​មិញ Federer នៅ​តែ​នាំ​មុខ​គេ​ក្នុង​តារាង​ពាន​រង្វាន់ Grand Slam ដែល​ខ្លួន​បាន​ឈ្នះ​ចំនួន ១៩​លើក៕

ប្រភព៖ BBC ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;