តើការដាក់បាយរាប់បាត្រ ចាប់ផ្តើមពីខាងឆ្វេង ឬស្តាំ?
- 2017-09-20 01:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើការដាក់បាយរាប់បាត្រ ចាប់ផ្តើមពីខាងឆ្វេង ឬស្តាំ?
ចន្លោះមិនឃើញ
ព្រះតេជគុណ មាំ វិបុល គង់នៅកុដិលេខ២៧ វត្តបទុមវតីរាជវរារាម ឬវត្តបទុម បានមានសង្ឃដីកាថា ការដាក់បាយរាប់បាត្រ គឺពីខាងស្តាំទៅឆ្វេង មានន័យថារាប់ចាប់ពីបាត្រទី១ដែលគេសន្មតថានៅខាងលើ។
ក្រៅពីការដាក់បាយបាត្រ គេតែងសង្កេតឃើញមាន ចានដែកដាក់បាយម្ហូបសម្លនៅសល់ពីការរាប់បាត្រ ដោយពុទ្ធបរិស័ទតែងជីពបាយសល់នឹងដៃទៅដាក់។ ចំពោះបាយសម្លទាំងនោះ ព្រះតេជគុណ មាំ វិបុលមានសង្ឃដីកាថា គឺជាបាយម្ហូបសំណែន ដែលគេយកទៅសែន អារក្សអ្នកតាព្រៃភ្នំ ឬយកទៅឲ្យពួកប្រេតទាំងឡាយណា ដែលមិនអាចទទួលទានតាមរយៈការឧទ្ទិសកុសលបាន ឬយកទៅឲ្យសត្វ ឆ្កែ ឆ្មានៅក្នុងវត្ត៕