ក្រុម​កំពូល​តារាង​លីគ​កំពូល​កម្ពុជា​ឆ្នាំ​នេះ នឹង​ប្រកួត​បើក​ឆាក​ប៉ះ​ជើងឯក​វៀតណាម ពាន ​TMCC

  • 2017-09-26 01:31:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កម្មវិធី Toyota Mekong Club Championship 2017 បាន​ចាប់ផ្ដើម​កាល​ពី​ថ្ងៃ​ទី២៥ ខែ​កញ្ញា ឆ្នាំ​២០១៧ ដោយ​កំណត់​ការ​ប្រកួត​ចាប់ពី​ថ្ងៃ​ទី៩ ខែ​ធ្នូ ដល់​ថ្ងៃ​ទី៦ ខែ​មករា ឆ្នាំ​២០១៨។ ក្រុម​​កំពូល​តារាង​មកពី​លីគ​មួយ​ចំនួន​នៅ​តំបន់​អាស៊ីអាគ្នេយ៍ នឹង​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ ដែល​មាន​ដូចជា លីគ​កំពូល​ថៃ វៀតណាម ឡាវ និង​ កម្ពុជា។

ការ​ប្រកួត​ជុំ​ទី​មួយ នឹង​លេង​ចំនួន​ពីរ​ជើង គឺ​នៅ​ថ្ងៃ​ទី៩ និង ១៣ ខែ​ធ្នូ ឆ្នាំ​២០១៧ រវាង​ក្រុម​កំពូល​តារាង​លីគ​កំពូល​កម្ពុជា ជាមួយ​ក្រុម​កំពូល​តារាង​លីគ​កំពូល​វៀតណាម។ ក្រុម​ដែល​ឈ្នះ​នឹង​ត្រូវ​ប៉ះ​​ក្រុម​កំពូល​​តារាងលីគកំពូល​ឡាវ នៅ​ថ្ងៃ​ទី១៧ ខែ​ធ្នូ ឆ្នាំ​២០១៧ ដោយ​ធ្វើ​ការ​ប្រកួត​ពីរ​ជើង​ដូចគ្នា។

ក្រុម​មួយ នឹង​ត្រូវ​ឡើង​ទៅ​តទល់​ជាមួយ​ក្រុម​ជើងឯក League Cup របស់​ថៃ ដោយ​លេង​ក្នុង និង​ក្រៅ​ដី នៅ​ថ្ងៃ​ទី២៣ ខែ​ធ្នូ ឆ្នាំ​២០១៧ និង​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​២០១៨។

ក្រុម​ជើងឯក នឹង​ទទួល​បាន​ប្រាក់​រង្វាន់​ចំនួន ៧៥០០០ ដុល្លារ​អាមេរិក ជាមួយ​ពាន​រង្វាន់​មួយ​ ជើងឯក​រង បាន ៥០០០០​ដុល្លារ លេខ​៣ បាន ៣០០០០​ដុល្លារ និង លេខ​៤ បាន ១០០០០​ដុល្លារ។ កីឡាករ​ល្អ​ជាងគេ នឹង​ទទួល​បាន​ ៣០០០​ដុល្លារ៕

ប្រភព៖ Fox Sports Asia ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;