ភាព ចាន់​ដេវីត បង្ហាញ​បច្ចេកទេស​ដ៏​ពិសេស​ក្នុង​វីដេអូ​ហ្វឹកហាត់​ជាមួយ​ជប៉ុន

  • 2017-09-28 02:03:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យុវជន​ថ្នាល ភាព ចាន់ដេវីត របស់​ក្រុម Cambodian Tiger បាន​ទៅ​ដល់​ប្រទេស​ជប៉ុន និង​បាន​ចូលរួម​ហ្វឹកហាត់​ជាមួយ​កីឡាករ​របស់​ជប៉ុន​ផ្សេង​ទៀត ដើម្បី​បង្ហាញ​ពី​សមត្ថភាព​របស់​គេ​នៅ​ទីនោះ។ ​ក្នុង​វីដេអូ​របស់ Cambodian Tiger បាន​ឆ្លុះ​បញ្ចាំង​ពី​បច្ចេកទេស​ផ្សេង​ៗ​របស់​យុវជន​វ័យ ១៣ឆ្នាំ​រូបនេះ ដូចជា​ការ​បណ្ដើរ​បាល់ និង​ការ​ត្រេះ​បាល់​ជាដើម។

យុវជន​ដែល​បាន​ចុះ​កុងត្រា​រយៈ​ពេល​វែង ជាមួយ Cambodian Tiger ដដែល ត្រូវ​ហ្វឹកហាត់​នៅ​ជប៉ុន​រយៈពេល ១​សប្ដាហ៍។ លើស​ពី​នេះ រូបគេ​នឹង​ត្រូវ​ជួប​ជាមួយ​ខ្សែ​ប្រយុទ្ធ​ឆ្នើម​កម្ពុជា ចាន់ វឌ្ឍនាកា ដែល​កំពុង​លេង​នៅ​ក្រុម Fujieda MYFC នៃ​លីគ​លំដាប់​ទី៣​ជប៉ុន​ផងដែរ។

ភាព ចាន់ដេវីត ដែល​ត្រូវ​បាន​បណ្ដុះបណ្ដាល​ចេញ​ពី​ថ្នាល​របស់​ក្រុម Next Step FC បាន​ចុះ​កុងត្រា​រយៈ​ពេល ១០ឆ្នាំ ជាមួយ​ក្រុម​ដែល​មាន​ទីតាំង​នៅ​ខេត្ត​សៀមរាប Cambodian Tiger ៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;