កាលវិភាគ​នៃការ​ប្រកួត​ពាន Toyota Mekong Cup 2017 ចេញ​ហើយ

  • 2017-09-29 09:03:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ព្រឹត្តិការណ៍​ពាន​រង្វាន់​បាល់ទាត់​​ជ្រើស​រើស​ជើង​ឯក​ Toyota Mekong Club Championshipរដូវ​កាល​ឆ្នាំ​​២០១៧ ​ចេញ​កម្មវិធី​ប្រកួត​ហើយ ​ដោយ​ក្រុម​ទាំង​អស់​សុទ្ធ​តែ​ត្រូវ​ទទួល​ធ្វើ​ម្ចាស់​ផ្ទះ​ និង​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ដើម្បី​ស្វែង​រក​ជើង​ឯក​ដែល​មាន​ប្រាក់​ជា​ច្រើន។

សម្រាប់​​រដូវ​កាល​ទី​៤​នេះ​ ​​ការ​ប្រកួត​នឹង​ធ្វើ​ឡើង​ចាប់​ពី​​ខែ​ធ្នូ​ ឆ្នាំ​២០១៧​ដល់ ខែ​មករា​ ឆ្នាំ​២០១៨។ ការ​ប្រកួត​ប្រជែង​នេះ​នឹង​មាន​ការ​ចូល​រួម​ពី​ក្រុម​​មក​ពី​ក្រប​ខណ្ឌ​លីគ​កំពូល​របស់​ប្រទេស​ឡាវ កម្ពុជា​ ថៃ​ និង​វៀតណាម។ ព័ត៌មាន​លម្អិត​អំពី​ការ​ប្រកួត​​ឆ្នាំ​នេះ​ នឹង​ត្រូវ​ប្រកាស​នៅ​សន្និសីទ​សារព័ត៌មាន​ប្រចាំ​តំបន់​ នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ​ នៅ​ទី​ក្រុង​បាងកក​ប្រទេស​ថៃ។ ទោះ​ជា​យ៉ាង​ណា​ ​ក្រុម​ដែល​មក​ពី​ប្រទេស​មីយ៉ាន់ម៉ា​មិន​បាន​ចូល​រួម​ការ​ប្រកួត​ឡើយ​សម្រាប់​ឆ្នាំ​នេះ។

បើ​និយាយ​ពី​ប្រទេស​កម្ពុជា​ ក្រុម​ដែល​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ​ បន្ទាប់​ពី​ការ​ប្រកួត​លីគ​បាល់ទាត់​កំពូល​កម្ពុជា​ទាំង​២​ជើង​​ត្រូវ​បាន​បញ្ចប់​ ក្រុម​នោះ​​នឹង​តំណាង​ឲ្យ​កម្ពុជា​ចូល​រួម​ការ​ប្រកួត​ពាន​រង្វាន់​នា​រដូវ​កាល​នេះ។

ក្លឹបបឹងកេត ដែលបានចូលរួមការប្រកួតពានរង្វាន់នេះ កាលពីឆ្នាំមុន
***កម្មវិធី​ប្រកួត​​វគ្គ​ជម្រុះ​​***

ជើង​ទី​១៖ ក្រុម​តំណាង​វៀតណាម vs ក្រុម​តំណាង​កម្ពុជា ថ្ងៃ​ទី​៩​ ធ្នូ​ ២០១៧ (ទឹក​ដី​វៀតណាម​)​

ជើង​ទី​២៖ ក្រុម​តំណាង​កម្ពុជា vs ក្រុម​តំណាង​វៀតណាម ថ្ងៃ​ទី​១៣​ ធ្នូ​ ២០១៧ (​ទឹក​ដី​កម្ពុជា)

កម្មវិធី​ប្រកួត​​វគ្គ​​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ

ក្រុម​តំណាង​ឡាវ vs ក្រុម​ឈ្នះ​វគ្គ​ជម្រុះ​ ថ្ងៃ​ទី​១៧​ ធ្នូ​ ២០១៧ (​ទឹក​ដី​ឡាវ)

វគ្គ​ផ្តាច់​ព្រ័ត្រ

ជើង​ទី​១៖ ក្រុម​ឈ្នះ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ vs ក្រុម​តំណាង​ថៃ​ ថ្ងៃ​ទី​២៣​ ធ្នូ​ ២០១៧ (ទឹក​ដី​ក្រុម​ឈ្នះ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ)

ជើង​ទី​២៖ ក្រុម​តំណាង​ថៃ​ vs ក្រុម​ឈ្នះ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ​ថ្ងៃ​ទី​៦ មករា ២០១៧ (​ទឹក​ដី​ថៃ​) ប្រាក់​រង្វាន់​រួម​មាន

ក្រុម​ជើង​ឯក៖ ៧៥០០០​ដុល្លារ​អាមេរិក​​

ក្រុម​លេខ​២៖ ៥០០០០​ដុល្លារ​អាមេរិក​

ក្រុម​លេខ​៣៖ ៣០០០០​ដុល្លារ​អាមេរិក​

ក្រុម​លេខ​៤៖ ១០០០០​ដុល្លារ​អាមេរិក

កីឡាករ​ឆ្នើម​ប្រចាំ​រដូវ​កាល៖ ៣០០០​ដុល្លារ​អាមេរិក​៕

ក្រុម Buriram Utd ឈ្នះជើងឯកក TMCC ឆ្នាំ២០១៥
ចាន់ វឌ្ឍនាកា ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ពាន TMCC ឆ្នាំ២០១៥

ប្រភព៖ Sabay News អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទថ្មី
;