តម្លៃចេតិយរបស់លោក វណ្ណ ម៉ូលីវណ្ណ ត្រូវបានទម្លាយហើយ
- 2017-10-02 02:44:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តម្លៃចេតិយរបស់លោក វណ្ណ ម៉ូលីវណ្ណ ត្រូវបានទម្លាយហើយ
ចន្លោះមិនឃើញ
ចេតិយរបស់បិតាស្ថាបត្យកម្មខ្មែរ លោក វណ្ណ ម៉ូលីវណ្ណ ត្រូវបានសាងសង់ដោយយកលំនាំតាមរចនាបទ ប្រាសាទបាគង និងគូសប្លង់ដោយលោកផ្ទាល់នោះ ត្រូវចំណាយថវិកាសរុបចំនួន ១៨៤៧៦ដុល្លារ។ នេះបើតាមការឱ្យដឹងពីលោក ហង់ ពៅ អគ្គនាយករង នៃអាជ្ញាធរជាតិអប្សរា។
លោក ហង់ ពៅ បញ្ជាក់ថា ចំពោះការសាងសង់ត្រូវចំណាយពេលជាង ៦ខែគិតចាប់ពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ រហូតដល់ពាក់កណ្ដាលខែកក្កដា ឆ្នាំ២០១៦។ ក្នុងនោះមានការចូលរួមថវិកាពីសប្បុរសជនសរុបចំនួន ១០៤នាក់។
ហេតុផលសំខាន់មួយ ដែលលោក វណ្ណ ម៉ូលីវណ្ណ យករចនាបទលំនាំតាមប្រាសាទបាគង ដោយសារលោកស្រឡាញ់រចនាបទនៃការកសាងប្រាសាទនេះជាខ្លាំង សូម្បីតែវិមានឯករាជ្យ ដែលលោក ជាអ្នកគូសប្លង់ផ្ទាល់ ក៏យករចនាបទលំនាំតាមប្រាសាទបាគងដែរ។ ក្នុងនោះលោកបានបញ្ជាឱ្យក្រុមការងារសាងសង់ចេតិយរបស់លោក ទៅវាស់ពីទំហំ និងក្បូរក្បាច់រចនា នៅឯប្រាសាទបាគងដោយផ្ទាល់ទៀតផង។
ចំណែកឯហេតុផល ដែលលោក វណ្ណ ម៉ូលីវណ្ណ កសាងចេតិយក្នុងវត្ត ព្រះឥន្ទកោសីយ៍ ហៅវត្តលើ ព្រោះលោកស្រឡាញ់ និងមានអនុស្សាវរីយ៍ជាច្រើនជាមួយវត្តនេះ ហើយម្យ៉ាងទៀតមានទេសភាពដ៏ត្រកាល ដោយស្ថិតនៅតាមដងស្ទឹងសៀមរាប ក្នុងភូមិទ្រា ឃុំស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប៕