លោក ថាក់ស៊ីន គំរាមប្តឹងអ្នកដែលចោទលោកថា បានប្រមាថព្រះមហាក្សត្រ
- 2017-10-10 05:00:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក ថាក់ស៊ីន គំរាមប្តឹងអ្នកដែលចោទលោកថា បានប្រមាថព្រះមហាក្សត្រ
ចន្លោះមិនឃើញ
អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៊ីន បានបដិសេធថា លោកមិនដែលប្រមាថសែរាជវង្សឡើយ ហើយថែមបានគំរាមប្តឹងចំពោះនរណាម្នាក់ ដែលចោទប្រកាន់លោកដូច្នេះទៀតផង។ នេះបើតាមការបង្ហោះរបស់លោកនៅលើបណ្តាញ Twitter កាលពីយប់ថ្ងៃទី៩តុលា។
លោក ថាក់ស៊ីន បានថ្កោលទោសនូវការចោទប្រកាន់នេះ ហើយលោកនឹងចាត់វិធានការតាមផ្លូវច្បាប់ប្រឆាំងតបតវិញផងដែរ។ ទោះជាយ៉ាងណាលោក ថាក់ស៊ីន មិនបានបញ្ជាក់ទេថា តើបុគ្គលដែលលោកគំរាមនោះ ជានរណានោះទេ៕