៥ចំណុច ដែលយុវជន ភាព ចាន់ដាវីត មើលឃើញពីកម្រិតលេងរបស់ជប៉ុន
- 2017-10-12 08:20:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥ចំណុច ដែលយុវជន ភាព ចាន់ដាវីត មើលឃើញពីកម្រិតលេងរបស់ជប៉ុន
ចន្លោះមិនឃើញ
បន្ទាប់ពីទៅធ្វើការហ្វឹកហាត់នៅប្រទេសជប៉ុនរយៈពេលមួយសប្ដាហ៍ កីឡាករយុវជនរបស់ក្រុម Cambodian Tiger ភាព ចាន់ដាវីត បានប្រាប់ពីចំណុចមួយចំនួន ដែលរូបគេបានកត់ចំណាំពីយុវជនថ្នាលរបស់ជប៉ុន ដែលរូបគេបានហ្វឹកហាត់ជាមួយ។
ថ្នាលរបស់ក្រុម Next Step FC រូបនេះ បានប្រាប់ពី ៥ចំណុចរបស់ថ្នាលជប៉ុន ទី១- ទប់បាល់លឿន ទី២- ប៉ះបាល់លឿន ទី៣- ឆ្លាស់តំបន់លេង ទី៤- ប៉ះបាល់ច្បាស់ និងទី៥- ស៊ុតច្បាស់។
ភាព ចាន់ដាវីត បានបន្តថា ក្រោយការហ្វឹកហាត់រូបគេ ទទួលបានចំណេះដឹង ដូចជា ការទប់បាល់ ការត្រេះបាល់ Freestyle ដក់បាល់ ការតែត និងការស៊ុតបាល់ ជាដើម។
ក្រៅពីនេះ ខ្សែប្រយុទ្ធដែលមានវ័យ ១៣ឆ្នាំដដែល ក៏បានទទួលបទពិសោធន៍ខ្លះៗពីកីឡាករ ចាន់ វឌ្ឍនាកា ដែលលេងនៅក្រុម Fujieda MYFC អំឡុងរយៈពេល ១សប្ដាហ៍នោះ កាលពីចុងខែកញ្ញាកន្លងទៅ៕