កូនប្រុសលោក ថាក់ស៊ីន ត្រូវចោទប្រកាន់ពីករណីលាងលុយខ្មៅ
- 2017-10-18 08:32:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូនប្រុសលោក ថាក់ស៊ីន ត្រូវចោទប្រកាន់ពីករណីលាងលុយខ្មៅ
ចន្លោះមិនឃើញ
កូនប្រុសតែមួយគត់របស់អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ត្រូវតុលាការចោទប្រកាន់ជាផ្លូវការហើយពាក់ព័ន្ធនឹងករណីលាងលុយខ្មៅ។ នេះបើតាមការបញ្ជាក់របស់នាយកដ្ឋានស៊ើបអង្កេតពិសេសប្រទេសថៃ ថ្លែងកាន់ទៅសារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧។
អ្នកនាំពាក្យរងនៃនាយកដ្ឋានស៊ើបអង្កេតពិសេស លោក Woranan Srilum និយាយថា កូនប្រុសលោក ថាក់ស៊ីន បានមកបង្ហាញនៅក្នុងតុលាការកាលពីថ្ងៃអង្គារម្សិលមិញ ប៉ុន្តែមិនទាន់មានការឃាត់ខ្លួនលោកនោះទេ ព្រោះតុលាការមិនបានចេញដីកាចាប់ខ្លួនឡើយ៕