រឿង «បារមី​អ្នកតា​ក្រហម​ក» ចេញ​ផ្សាយ​ព្រឹក​នេះ!

  • 2017-10-27 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្ញុំ​និង​ប្អូន​ស្រី​ពៅ​ដែល​មាន​អាយុ​៤​ឆ្នាំ ​កំពុង​អង្គុយ​ញ៉ាំ​បាយ ស្រាប់តែ​ឮ​សំឡេង​ប៉ិត! ហើយ​ក៏​ងងឹត​ភ្លាម​ដូច​ជា​មាន​នរណា​ម្នាក់​បិទ​កុងតាក់។ ខ្ញុំ​មើល​មិន​ឃើញ​នោះ​ទេ ហើយ​ខ្ញុំ​គិត​ថា ប្រហែល​ជា​បង​ស្រី​ធំ​របស់​ខ្ញុំ​ចង់​លេង​សើច​ដាក់​ពួក​យើង។

ខ្ញុំ​ដើរ​យឺតៗ​ទៅ​រក​កន្លែង​កុងតាក់​ភ្លើង ហើយ​ក៏​ប្រវេប្រវា​ស្ទាប​រក​បើក​ភ្លើង។ ពេល​ភ្លើង​ភ្លឺ​ភ្លាម ក៏​បាត់​ប្អូន​ស្រី​ពៅ​របស់​ខ្ញុំ។ ខ្ញុំ​ព្យាយាម​ដើរ​រក​នាង​នៅ​បន្ទប់​គេង។ ខ្ញុំ​ព្យាយាម​ហៅ​រក​នាង តែ​រក​មិន​ឃើញ​នោះ​ទេ។ ខ្ញុំ​ក៏​ចូល​ទៅ​ចង្ក្រាន​បាយ​រក​មើល ស្រាប់តែ…ព្រះ​អើយ! ខ្ញុំ​ឃើញ​នាង​ហើយ តែ​នាង​គ្មាន​ក្បាល​នោះ​ទេ! ក្បាល​របស់​នាង​គឺ​នៅ​លើ​កៅអី។

ខ្ញុំ​ពិតជា​ខ្លាច​ខ្លាំង​ណាស់! ខ្ញុំ​គិត​តែ​ពី​ស្រែក ប៉ុន្តែ​សំឡេង​របស់​ខ្ញុំ​មិន​ឮ​នោះ​ទេ។ ខ្ញុំ​កាន់តែ​ភ្ញាក់ផ្អើល​ចំ​ពោះ​ខ្លួន​ឯង​ថែម​ទៀត ស្រាប់​តែ​ពេល​ខ្ញុំ​ងាក​ទៅ​ជ្រុង​ម្ខាង​នៃ​បន្ទប់ ក៏​ឃើញ​ម្ដាយ​របស់​ខ្ញុំ​កំពុង​អង្គុយ​ចោងហោង​បែរ​ខ្នង​ដាក់​ខ្ញុំ។ ខ្ញុំ​ស្ទុះ​ទៅ​រក​គាត់​ឲ្យ​ជួយ តែ​ពេល​ខ្ញុំ​ទៅ​ជិត​គាត់ ទើប​ឃើញ​​​គាត់​កាន់​កាំបិត​ខ្វែវ​នៅ​ដៃ ហើយ​កាំបិត​នោះ​ប្រឡាក់​សុទ្ធ​តែ​ឈាម។

ខ្ញុំ​ភ្ញាក់​ព្រើត! កា​ពិត​អ្វីៗ​គ្រាន់​តែ ជា​សុបិន​ប៉ុណ្ណោះ! ទោះ​បី​ជា​សុបិន​ក៏​វា​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ភ័យ​រហូត​ញ័រ​សាច់​មិន​បាច់​ដែរ! សុបិន​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​ចងចាំ​មិន​ភ្លេច​រហូត​មក​ដល់​ពេល​នេះ គឺ​ខ្ញុំ​មាន​អាយុ​២៤​ឆ្នាំ​ហើយ​ឯ​ប្អូន​ពៅ​របស់​ខ្ញុំ នាង​មាន​អាយុ​២២​ឆ្នាំ នាង​ឈ្មោះ​ថា​លាភ ហើយ​នាង​បាន​រៀបការ​រួច​ហើយ ឯ​ខ្ញុំ​គឺ​កាន់តែ​ខិត​ចូល​នូវ​ពាក្យ​គេ​ហៅថា ក្រ​មុំ​ចាស់​ព្រោះ​អាយុ​កាន់​តែ​ច្រើន​តែ​មិន​ទាន់​រៀបការ។

ខ្ញុំ​ទទួល​ស្គាល់​ថា​ខ្លួន​ឯ​ង​មិនមែន​ក្មេង​ទេ គឺ​ចំណាស់​ហើយ តែ​ខ្ញុំ​នៅ​តែ​ខ្លាច​ខ្មោច​ជាង​កូនក្មេង​ទៀត។ ចុះ​អ្នក​ជឿ​រឿង​ខ្មោច​ទេ? សម្រាប់​ខ្ញុំ​វិញ ខ្ញុំ​ជឿ ព្រោះ​ឆាក​ជីវិត​របស់​ខ្ញុំ និង​គ្រួសារ​របស់​ខ្ញុំ​ធ្លាប់​ជួប​រឿង​បែប​ហ្នឹង! រឿង​ហ្នឹង​គឺ​កើតឡើង​សម្រាប់​គ្រួសារ​របស់​ប្អូន​ស្រី​ខ្ញុំ។ ប្អូន​ស្រី​របស់​ខ្ញុំ​រក​របរ​ចិញ្ចឹម​មាន់​កសិកម្ម។ ពួកគេ​ចិញ្ចឹម​មាន់​កសិកម្ម​នៅ​ឯ​វាលស្រែ ដាច់​ឆ្ងាយ​ពី​ផ្ទះ​អ្នក​ស្រុក​អ្នក​ភូមិ។ ពួក​គេ​មិន​បាន​ធ្វើ​ផ្ទះ​ធំ​ដុំ​កំភួន​អី​នោះ​ទេ ពួកគេ​ធ្វើ​ត្រឹម​ខ្ទម​តូច​ល្មម​ទុក​ដេកចាំ​យាម​មាន់​ប៉ុណ្ណោះ ណា​មួយ​ឥឡូវ​មាន់​ឈឺ​ច្រើន ពួកគេ​ក៏​ខាត​លុយ​អស់​ច្រើន​ទៀត ហើយ​ជំពាក់​លុយ​គេ​ថែម​ទៀត។

ថ្ងៃ​មួយ​ប្រហែលជា​ម៉ោង​៤​ល្ងាច លាភ​ដែល​ជា​ប្អូន​ស្រី​របស់​ខ្ញុំ កំពុង​ញ៉ាំ​បាយ​សុខ​ៗ នាង​ក៏​ស្រែក​លាន់មាត់​ឡើង៖

«បង! ម៉េច​បង​ឯង​បិទ​ភ្លើង​អ៊ីចឹង? ងងឹត​ណាស់!»

«ទេ! បង​មិនបាន​បិទ​ភ្លើង​អី​ទេ!»

ចុច​អាន​បន្ត


ចូល​ទៅ​កាន់​ផេក​ហ្វេសប៊ុក​របស់​ប្រលោមលោកsabay ចុច​ត្រង់​នេះ

របៀប​ងាយៗ​ដើម្បី​អាន​ប្រលោម​លោក​sabay ចុច​ត្រង់​នេះ

Download ប្រលោមលោក​sabay លើ ios ចុច​ត្រង់​នេះ

Download ប្រលោមលោក​sabay លើ Android ចុច​ត្រង់​នេះ

អត្ថបទ៖ វីរៈ

អត្ថបទថ្មី
;