Cambodian Tiger ចាប់​ដៃ​គូ​ជាមួយ​ក្លឹប​បាល់ទាត់​មួយ ដើម្បី​ចម្រាញ់​យក​យុវជន​ឆ្នើម

  • 2017-10-28 06:43:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​បាល់ទាត់ Cambodian Tiger បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ជាមួយ​ដៃ​គូ​របស់​ខ្លួន គឺ​ក្លឹប​បាល់ទាត់ គីរី​ដងរែក ដែល​ជា​សាលា​ហ្វឹកហាត់​បាល់​ទាត់​មួយ សំបូរ​ទៅ​ដោយ​កីឡាករ​វ័យ​ក្មេង និង​មាន​ទេព​កោសល្យ។

​Cambodian Tiger តាម​រយៈ​កិច្ច​ព្រមព្រៀង​នេះ នឹង​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​តំបន់​ភាគ​ខាងជើង​នៃ​ប្រទេស​កម្ពុជា និង​កីឡា​បាល់ទាត់​នៅ​ខេត្ត​សៀមរាប តាម​រយៈ​ការ​ផ្ដល់​នូវ​ចំណេះដឹង និង​បទពិសោធន៍​ដល់​ក្លឹប​បាល់​ទាត់​គីរីដងរែក​។

គួរ​ដឹង​ផង​ដែរ​ថា កីឡាករ ២រូប​របស់ Cambodian Tiger គឺ ពេជ្រ សុវណ្ណា​ខេមរិន្រ្ទ ពាក់​អាវ​លេខ​៣១ និង​កីឡាករ ថន សីហា ​ពាក់​អាវ​លេខ​៩​ ធ្លាប់​ជា​ថ្នាល​យុវជន​របស់​ក្លឹប​បាល់ទាត់​គីរី​ដងរែក​នេះ​ផងដែរ៕

ក្រុម Cambodian Tiger

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;