ក្រសួង​មហា​ផ្ទៃ​អេស្ប៉ាញ ព្រមាន​ប៉ូលិស​នៅ​តំបន់​កាតាឡូញ៉ា ឲ្យ​គោរព​តួនាទី​ខ្លួន

  • 2017-10-30 04:09:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​អេស្ប៉ាញ លោក Juan Lgnacio Zoido បាន​ផ្ញើ​លិខិត​ចំហរ១ ទៅកាន់​គ្រប់​ស្នងការ​ប៉ូលិស​ទាំងអស់​នៅ​តំបន់​កាតាឡូញ៉ា ដោយ​ក្រើនរំលឹក​ថា ត្រូវ​បំពេញ​កាតព្វកិច្ច​គោរព​តាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ជាតិ​របស់​អេស្ប៉ាញ។ ការ​ព្រមាន​នេះ ធ្វើឡើង​ក្រោយ​ពេល​ដែល​សភា​នៅ​តំបន់​កាតាឡូញ៉ា បោះឆ្នោត​ប្រកាស​ឯករាជ្យ​ផ្តាច់ខ្លួន​ចេញពី​រដ្ឋអំណាច​កណ្តាល​អេស្ប៉ាញ កាលពី​ថ្ងៃទី​២៧តុលា។

ក្រោយការ​ប្រកាស​ឯករាជ្យ​នេះ នាយក​រដ្ឋមន្រ្តី​អេស្ប៉ាញ លោក Mario Rajoy បាន​បណ្តេញ​មន្ត្រី​ប៉ូលិស​ជាន់ខ្ពស់​នៅ​តំបន់​កាតាឡូញ៉ា ៣រូប​មក​ហើយ ដែលជា​ផ្នែក១ នៃការ​ចាត់​វិធានការ​បង្ក្រាប​មកលើ​តំបន់​នេះ។

លើសពី​នេះ ព្រឹទ្ធសភា​អេស្ប៉ាញ​បាន​ផ្តល់​ភ្លើងខៀវ​ឲ្យ​រដ្ឋាភិបាល​ទីក្រុង​ម៉ាឌ្រីដ​អនុវត្ត​មាត្រាទី១៥៥​នៃ​រដ្ឋធម្មនុញ្ញ​ដែល​អនុញ្ញាត​ឲ្យ​យក​តំបន់​កាតាឡូញ៉ា​មក​គ្រប់គ្រង​វិញ។ លោក Zoido ព្រមាន​ដល់​ប៉ូលិស​នៅ​តំបន់​នោះ​ថា ប្រសិន​បើ​មាត្រា​នេះ មិនត្រូវ​បាន​អនុវត្ត​ទេ ពួកគេ​នឹងអាច​បាត់បង់​ការងារ​ធ្វើ។

កាលពី​ថ្ងៃទី២៩​តុលា​ម្សិលមិញ​នេះ ក្រុមជាតិ​និយម​អេស្ប៉ាញ ក៏​បាន​ប្រមូលផ្តុំ​គ្នា​ធ្វើ​បាតុកម្ម​នៅក្រុង​បាសេឡូណា ប្រឆាំង​នឹងការ​ប្រកាស​ឯករាជ្យ​របស់​តំបន់​កាតាឡូញ៉ា​នេះ​ផងដែរ៕

ប្រភព៖ CNBC ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;