Tiger Woods វិល​ចូល​ទីលាន​ប្រកួត​វិញ​ ​ក្រោយ​អវត្តមាន​ជា​ច្រើន​ខែ

  • 2017-10-31 03:42:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Tiger Woods នឹង​ចូលរួម​ក្នុង​ការ​ប្រកួត​កូនគោល​សាជាថ្មី បន្ទាប់ពី​អវត្តមាន​អស់​រយៈ​ពេល ៩​ខែ ដោយសារ​បញ្ហា​របួស។ លោក​នឹង​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ Hero World Challenge ដែល​ធ្វើឡើង​ចាប់ពី​ថ្ងៃ​ទី៣០ ខែ​វិច្ឆិកា ដល់​ថ្ងៃទី៣ ខែ​ធ្នូ ឆ្នាំ​២០១៧។

Tiger Woods ក្នុងការប្រកួតនាពេលកន្លងទៅ
ម្ចាស់​ពាន​រង្វាន់ Major ចំនួន ១៤​ដង ដែល​មាន​វ័យ ៤១​ឆ្នាំ​រូបនេះ ទើបតែ​ជា​សះស្បើយ​ក្រោយ​ការ​វះកាត់​ឆ្អឹង​ខ្នង​ជា​លើក​ទី​បួន ក្នុង​រយៈ​ពេល ៣​ឆ្នាំ ហើយ​មិន​បាន​ចូលរួម​ប្រកួត​ចាប់​តាំង​ពី​​កុម្ភៈ ឆ្នាំ​២០១៧ នៅ​ព្រឹត្តិការណ៍ Dubai Desert Classic មក​ម្ល៉េះ ។
Tiger Woods លើកពានរង្វាន់មួយ កាលពីពេលកន្លងទៅ

សម្រាប់​ព្រឹត្តិការណ៍ Hero World Challenge គឺ​ជា​ការ​រៀបចំ​ឡើង​ដោយ​ផ្ទាល់​របស់ Tiger Woods នៅ​ប្រទេស​កោះ Bahamas លើ​សមុទ្រ​ការីប៊ីន ដោយ​មាន​ការ​ចូលរួម​ពី​ជើងខ្លាំង​ជុំវិញ​ពិភពលោក​ចំនួន ៦​រូប គឺ Dustin Johnson, Jordan Spieth, Hideki Matsuyama, Justin Thomas, Justin Rose និង Tommy Fleetwood ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;