៥រឿងរបស់អ្នកស្រី ពាន់ ភួងបុប្ផា ដែលបានឆក់យកចិត្តអ្នកទស្សនា
- 2017-11-04 08:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥រឿងរបស់អ្នកស្រី ពាន់ ភួងបុប្ផា ដែលបានឆក់យកចិត្តអ្នកទស្សនា
ចន្លោះមិនឃើញ
អ្នកនិពន្ធ និងដឹកនាំរឿងដ៏ល្បីមួយរូបប្រចាំប្រទេសកម្ពុជា អ្នកស្រី ពាន់ ភួងបុប្ផា បានស្រាវជ្រាវរឿងពិតចេញពីក្នុងសង្គម ដើម្បីផលិតចេញជាខ្សែភាពយន្តដ៏ល្អជាច្រើន អាចឆក់ចិត្តអ្នកមើលស្ទើរគ្រប់វ័យ ឱ្យអួលដើមកតាមសាច់រឿង។ ថ្ងៃនេះ សូមណែនាំភាពយន្តស៊េរីទឹកចិត្ត៥រឿងល្បីៗ និពន្ធដោយ អ្នកស្រី ពាន់ ភួងបុប្ផា មកជូន ប្រិយមិត្ត។
ផលិតករដ៏ល្បីក្នុងប្រទេសកម្ពុជា អ្នកស្រី ពាន់ ភួងបុប្ផា បានប្រាប់ថា ការផលិតរឿងក្នុងស៊េរីទឹកចិត្តនេះ ធ្វើឡើងក្នុងគោលបំណងឱ្យអ្នកមើលបានសិក្សាពីជីវិតពិតរបស់ក្រុមគ្រួសារក្នុងសង្គមខ្មែរមួយចំនួន។ រឿងទាំងនេះ អ្នកស្រីបានផលិតជាបន្តបន្ទាប់គ្នា តែបើគិតថាក្នុងមួយរឿងត្រូវចំណាយពេលប៉ុន្មាននិពន្ធ ឬរយៈពេលប៉ុន្មានក្នុងការដំឡើងគ្រោងឆ្អឹងរឿងនោះ គឺមិនអាចកំណត់បានឡើយ ព្រោះរឿងទាំងនេះត្រូវការពេលសន្សំច្រើនឆ្នាំ។
«យើងអត់អាចកំណត់ពេលថា រឿងនេះត្រូវការពេលប៉ុណ្ណេះ ឬបណ្ដោះផលិតបាននោះទេ រឿងដែលមានគុណភាពត្រូវការពេលស្រាវជ្រាវ មើលពីជីវិតពិតក្នុងសង្គម ត្រូវការសន្សំបន្តិចម្ដងៗ។ យើងត្រូវមើលទៀតថា តើរឿងរបស់យើងត្រូវនឹងមនុស្សវ័យណា ដូចរឿងស៊េរីទឹកចិត្តនេះ យើងត្រូវការពេលសន្សំយូរឆ្នាំណាស់»។
រឿងក្នុងស៊េរី "ទឹកចិត្ត" ដែលឆក់ចិត្តអ្នកមើលស្ទើរគ្រប់វ័យរបស់អ្នកស្រី ពាន់ ភួងបុប្ផា ទាំង៥រឿង៖
រឿងទី១ "ទឹកចិត្តគ្រូបង្រៀន” ផលិតក្នុងអំឡុងឆ្នាំ២០០១ និង ២០០២
រឿងទី២ "ទឹកចិត្តម្ដាយ” ផលិតក្នុងអំឡុងឆ្នាំ ២០០២។ រឿងនេះគ្រាន់តែដំឡើងគ្រោងឆ្អឹងរឿងចំណាយពេលអស់ជិត១០ឆ្នាំ
រឿងទី៣ "ទឹកចិត្តឪពុក” ផលិតក្នុងឆ្នាំ ២០០៣
រឿងទី៤ "ទឹកចិត្តបងស្រី” ផលិតក្នុងឆ្នាំ ២០០៧
រឿងទី៥ "ទឹកចិត្តម្ដាយសម័យថ្មី” ផលិតក្នុងឆ្នាំ ២០១៥
អ្នកស្រី ពាន់ ភួងបុប្ផា ជាផលិតករដ៏ល្បី បាននិពន្ធរឿងជាច្រើនទាំងរឿងភាគ និងរឿងដុំ ហើយរឿងរបស់អ្នកស្រីភាគដ៏ច្រើនបំផុតទទួលបានការគាំទ្រច្រើពីមហាជនគ្រប់ទិសទី ទាំងរឿងកម្សត់ និងរឿងកំប្លែង ដោយមានការចូលរួមសម្ដែងពីតារាល្បីៗ តាំងពីសម័យមុន និងសម័យបច្ចុប្បន្ន៕