ហេតុ​ផល​ដែល​ Miss Global ជ្រើស​រើស​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ឆ្នាំ​នេះ

  • 2017-11-06 09:52:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នេះ​​ជា​ឆ្នាំ​ទី​៥​ហើយ​ ដែល​កម្មវិធី​លំដាប់​ពិភព​លោក​មួយ​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ដើម្បី​ស្វែង​រក​នារី​កំពូល​សម្រស់​នៅ​ជុំ​វិញ​​ពិភពលោក​ ហើយ​ក៏​ជា​ឆ្នាំ​ទី​១​ដែរ​ដែល​កម្ពុជា​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​រៀប​ចំ​​​ប្រកួត​កម្មវិធី​លំដាប់​ពិភពលោក​មួយ​នេះ​។ តើ​មាន​ហេតុ​ផល​អ្វី​បាន​ជា​កម្មវិធី​លំដាប់​ពិភពលោក​មួយ​នេះ​ជ្រើស​រើស​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​កម្ម​វិធី​នេះ​?

នាយក​ប្រតិបត្តិ​កម្មវិធី​បវរកញ្ញា​ពិភពលោក​ លោកស្រី ធា ម៉ាក់ ឬ សុគន្ធា ម៉ាក​ លើក​ឡើង​ប្រាប់​ពី​មូល​ហេតុ​ដែល​ជ្រើស​រើស​យក​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ថា "ជា​ការ​ពិត​ខ្ញុំ​មាន​គ្រួសារ​ជា​ជនជាតិ​ខ្មែរ​ ខ្ញុំ​ចង់​ឲ្យ​ពិភព​លោក​ស្គាល់​កម្ពុជា​ដែល​ជា​ប្រទេស​ដើម​កំណើត​របស់​គ្រួសារ​ខ្ញុំ ​ហើយ​កម្ពុជា​ក៏​មិន​មាន​កម្មវិធី​បែប​នេះ​ដែរ ​កម្ពុជា​ជា​ប្រទេស​ដែល​មាន​វប្បធម៌​ ​កេរ្តិ៍​ដំណែល​ មាន​សន្តិភាព មាន​ស្ថិរភាព និង​មាន​សម្រស់​ដ៏​ស្រស់​ស្អាត​​"។

លោកស្រី សុគន្ធា ម៉ាក

ក្រៅពី​ហេតុផល​ខាង​លើ​នាយក​ប្រតិបត្តិ​ខ្មែរ​អាមេរិក​កាំង​រូប​នេះ​ជ្រើសរើស​កម្ពុជា​ជា​ម្ចាស់​ផ្ទះ​ក៏​ជា​ឱកាស​សម្រាប់​មក​ស្វែង​រក​សាច់ញាតិ​របស់​ឪពុក​របស់​របស់​លោកស្រី​​នៅ​នេះ​ផង​ដែរ។

គួរ​បញ្ជាក់​ថា​កម្មវិធី​ប្រកួត​បវរ​កញ្ញា​ពិភព​លោក​ Miss Global នេះ​ត្រូវ​បាន​រៀប​ចំ​បាន​៥​លើក​មក​ហើយ។ ​​ឆ្នាំទី១ និងទី​សហរដ្ឋអាមេរិក​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ លើក​ទី​៣ និងទី៤ ប្រទេស​ហ្វីលីពីន​ជា​ម្ចាស់​ផ្ទះ។

សម្រាប់ឆ្នាំទី៥ កម្មវិធី​ប្រកួត​បវរ​កញ្ញា​ពិភព​លោក​ Miss Global ២០១៧​ វគ្គ​ផ្ដាច់​ព្រ័ត្រ​នឹង​ប្រព្រឹត្ត​នៅ​សាល​មហោស្រព​កោះ​ពេជ្រ​រាជធានី​​ភ្នំពេញនៅ​ថ្ងៃ​ទី​១៧​ ខែ​វិច្ឆិកា​​ឆ្នាំ២០១៧ ដែល​មាន​បេក្ខភាព​បវរកញ្ញា​មក​ពី​៦៥​ប្រទេស​ចូល​រួម​ប្រកួត​៕

អត្ថបទ៖​ លន​ ហ្សាឌីណា

អត្ថបទថ្មី
;