ថ្ងៃ​នេះ​ ​Bitcoin​ ដាំ​ក្បាល​ចុះ​ខ្លាំង ជាង​ ​២​ ​ពាន់​ដុល្លារ

  • 2017-11-13 06:53:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គិត​ត្រឹម​ព្រឹក​ថ្ងៃ​ចន្ទ​ ​១៣​ ​វិច្ឆិកា​ ​២០១៧​ ​នេះ​ ​តម្លៃ​រូបិយប័ណ្ណ​អេឡិចត្រូនិក​ធំ​បំផុត​ ​Bitcoin​ ​បាន​ធ្លាក់​ថ្លៃ​ប្រមាណ​ ​២៩%​ ​ពោល​ពី​ ​៧ ៨៨២​ ​ដុល្លារ​ ​(តម្លៃ​ថ្ងៃ​ពុធ​សប្ដាហ៍​មុន)​ ​មក​នៅ​ ​៥ ៦០៥​ ​ដុល្លារ​ក្នុង​មួយ​ ​Bitcoin។

មូលហេតុ​ដែល​ធ្វើ​ឲ្យ​មាន​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នេះ​ ​ក៏​ព្រោះ​តែ​មាន​ការ​លុបចោល​នៃ​គម្រោង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​បច្ចេកវិទ្យា​ដើម្បី​បង្កើន​ទំហំ​ប្លុក​របស់​Bitcoin​ ​ស្រប​ពេល​ដែល​អ្នក​វិនិយោគ​ចង់​ស្នើ​ដេញ​ថ្លៃ​ឡើង​តម្លៃ​ដើម​ ​Bitcoin។

ចំពោះ​ការ​ធ្លាក់​ចុះ​ ​២៩%​ ​នេះ​ ​ក៏​ជា​ការ​ធ្លាក់​ចុះ​ខ្លាំង​បំផុត​ជា​លើក​ទី​មួយ​ ​ដោយ​គិត​ត្រឹម​ពេល​តម្លៃ​ ​Bitcoin​ ​ឡើង​ខ្ពស់​បំផុត​ដល់​ជាង​ ​៧​ ​ពាន់​ដុល្លារ​ក្នុង​ត្រីមាស​ទី​ ​៤​ ​ឆ្នាំ​ ​២០១៧។

ទន្ទឹម​នោះ​ ​មិន​ទាន់​មាន​អ្នក​វិភាគ​ណា​ហ៊ាន​អះអាង​ពី​ពេល​ងើប​ឡើង​វិញ​នៃ​តម្លៃ​រូបិយប័ណ្ណ​អេឡិចត្រូនិក​ដ៏​ធំ​សំបើម​មួយ​នេះ​នៅ​ឡើយ​ទេ​ ​ខណៈ​បច្ចុប្បន្ន​តម្លៃ​ ​Bitcoins​ ​ដែល​កំពុង​ចរាចរណ៍​មាន​ច្រើន​ជាង​ ​៩៥​ ​ប៊ីលាន​ដុល្លារ៕

ប្រភព៖ Bloomberg ប្រែសម្រួល៖ រដ្ឋ

អត្ថបទថ្មី
;