EDC នឹង​ផ្តាច់​ភ្លើង ៤​ថ្ងៃ នៅតាម​តំបន់​ជាច្រើន

  • 2017-11-22 04:51:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អគ្គិសនី​កម្ពុជា នឹង​ផ្តាច់​ភ្លើង​នៅ​តាម​តំបន់​ជាច្រើន​រយៈពេល ៤ថ្ងៃ​ ចាប់ពី​ថ្ងៃទី​២៣ ដល់ ២៦​ខែ​វិច្ឆិកា ដើម្បី​ជួសជុល ផ្លាស់ប្តូរ ដំឡើង​បរិក្ខារ និង​រុះរើ​គន្លង​ខ្សែ​បណ្តាញ​បង្ក​លក្ខណៈ​ដល់ការដ្ឋាន​ពង្រីក​ផ្លូវ។

តំបន់ និង​ពេលវេលា​ដែល​ត្រូវ​ផ្តាច់ភ្លើង​រួមមាន

១. ថ្ងៃទី២៣ ខែវិច្ឆិកា៖ សង្កាត់​ទួលសង្កែ​ទី២ ស្ទឹងមានជ័យ​ទី២ ស្ទឹងមានជ័យ​ទី៣ ចោមចៅ​ទី១ ចោមចៅ​ទី២ និង​កន្ទោក ចាប់ពី​ម៉ោង៩​ព្រឹក ដល់​ម៉ោង ៤​ល្ងាច។

២. ថ្ងៃទី​២៤ ខែ​វិច្ឆិកា៖ សង្កាត់​ទំនប់​ទឹក ដង្កោ ព្រែកឯង ព្រែកថ្មី និរោធ និង​វាលស្បូវ ចាប់ពី​ម៉ោង៩​ព្រឹក ដល់​៤ល្ងាច។

៣. ថ្ងៃទី​២៥ ខែ​វិច្ឆិកា៖ សង្កាត់​ទួលទំពូង​ទី១ តំបន់​មួយ​ចំនួន​ក្នុងស្រុក​អង្គស្នួល និង​តំបន់​មួយចំនួន​នៅក្នុង​សង្កាត់​កោះដាច់ និង​នៅ​ស្រុក​មុខ​កំពូល ចាប់ពី​ម៉ោង៩​ព្រឹក ដល់​៤ល្ងាច។

៤. ថ្ងៃទី​២៦ ខែ​វិច្ឆិកា៖ សង្កាត់​ក្រាំងធ្នង់ កាកាប​ទី២ ចោមចៅ​ទី៣ គីឡូម៉ែត្រ​លេខ៦ ច្រាំងចំរេះ១ ច្រាំងចំរេះ២ ស្វាយប៉ាក តាខ្មៅ ព្រែកហូរ និង​កំពង់​សំណាញ់ ចាប់ពី​ម៉ោង​៩ព្រឹក ដល់​ម៉ោង ៤ល្ងាច៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;