ការ​ប្រកួត​កីឡា​កាយ​វប្បកម្ម​រដូវ​កាល​ដំបូង នឹង​ចាប់ផ្ដើម​នៅ​ចុង​សប្ដាហ៍​នេះ​

  • 2017-11-23 04:21:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​ប្រកួត​កីឡា​កាយ​វប្បកម្ម MR.MFiT រដូវ​កាល​ទី​១ ​នឹង​​ធ្វើ​ឡើង​​នៅ​​មជ្ឈមណ្ឌល​សន្និបាទ និង​ពិព័រណ៍​កោះ​ពេជ្រ អាគារ L នា​ថ្ងៃ​អាទិត្យ​ ​ទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ចាប់​ផ្តើម​ពី​ម៉ោង ៤:០០​ល្ងាច រហូត​ដល់​ម៉ោង ៩:០០​យ​ប់​។ លោក​ តឹក ប៊ុនរី អគ្គលេខាធិការ​នៃ​សហព័ន្ធ​កីឡា​កាយ​វប្បកម្ម​កម្ពុជា​​បាន​ឲ្យ​ដឹង​ថា​ ​ព្រឹត្តិការណ៍​ប្រកួត​កាយ​វប្បកម្ម​​កម្ពុជា​ ​​ឬ​ Mr. MFiT Champion ​នេះ​ដូច​ជា​ការ​ប្រកួត​ជើង​ថ្នាក់​ជាតិ​​ជា​លើក​ដំបូង​។

លោក​អគ្គលេខាធិការ​រូប​នេះ​បាន​បន្ត​ថា ការ​ប្រកួត​នេះ​មាន​លក្ខណៈ​ពិសេស​២​ចំណុច​គឺ៖​ ទី​​១- ​ការ​ប្រកួត​ជ្រើស​រើស​​ជើង​ឯក​លើ​៥​ប្រភេទ​វិញ្ញាសា​ និង​ទី​២​​- យក​​ជយលាភី​​​ទាំង​៥​ប្រភេទ​វិញ្ញាសា​មក​ប្រកួត​គ្នា​ទៀត​ដើម្បី​រក​​​ចំណាត់​ថ្នាក់​លេខ​១​លើ​ប្រភេទ​ចម្រុះ​វិញ្ញាសា។ ការ​ប្រកួត​ធ្វើ​ឡើង​ពីរ​ដំណាក់​កាល​ដោយ​ព្រឹក​​ចាប់​ពី​ម៉ោង​៩​ដល់​​១២​ ដើម្បី​ជ្រើស​រើស​​បេក្ខភាព​៥​នាក់​ចុង​ក្រោយ​សម្រាប់​វិញ្ញាសា​នីមួយ​ៗ។ ដំណាក់​កាល​ទី​២​​​ចាប់​ពី​ម៉ោង​៤​ល្ងាច​រហូត​ដល់​ម៉ោង​៩​យប់​​​ជា​ការ​ប្រកួត​​វគ្គ​ផ្ដាច់​ព្រ័ត្រ។ ការ​ប្រកួត​នេះ​មាន​បេក្ខជន​ចូល​រួម​ប្រកួត​ចំនួន​៥០​នាក់។

វិញ្ញាសា​​ប្រកួត​មាន

  • ប្រភេទ​ទម្ងន់ ​​ក្រោម​៦០​ គីឡូក្រាម​

  • ប្រភេទ​ទម្ងន់​​​ ៦០​-៦៥​ គីឡូក្រាម​

  • ប្រភេទ​ទម្ងន់​​ ៦៥​-៧០​ គីឡូក្រាម​

  • ប្រភេទ​ទម្ងន់​​​ ៧០​-៧៥​​ គីឡូក្រាម​

  • ប្រភេទ​ទម្ងន់​​ ៧៥-៨០ ​គីឡូក្រាម​

  • និង​ចំណាត់​ថ្នាក់​លេខ​១​ទាំង​៥វិញ្ញាសា​ខាង​លើ ប្រកួត​យក​​ចំណាត់​ថ្នាក់​លេខ​ចម្រុះ​ទម្ងន់​

​ប្រាក់​រង្វាន់​

  • លេខ​១៖ ពាន​១​ មេដាយ​មាស និង​ប្រាក់​​៤០០​ដុល្លារ​

  • លេខ​២៖ ពាន​១​ មេដាយ​​ប្រាក់​ និង​ប្រាក់​​៣០០​ដុល្លារ​

  • លេខ​៣៖ ពាន​១​ មេដាយ​​សំរឹទ្ធ​ និង​ប្រាក់​​​២០០​ដុល្លារ​

  • លេខ​៤៖ ពាន​១​ និង​ប្រាក់​​១០០​ដុល្លារ​

  • លេខ​៥៖ ពាន​១​ និង​ប្រាក់​​៥០​ដុល្លារ ​ ការ​ចូល​រួម​ទស្សនា​ គឺ​មិន​មាន​លក់​សំបុត្រ​អ្វី​ឡើយ។ លើស​ពី​នេះ ក៏​មាន​កម្មវិធី​សប្បាយ​ៗ​ច្រើន​ដូចជា ការ​លេងល្បែង​កម្សាន្ត​ដើម្បី​ឈ្នះ​រង្វាន់ កម្មវិធី​លក់​បញ្ចុះ​តម្លៃ​ផលិតផល និង​កម្មវិធី​កម្សាន្ត​ផ្សេងៗ​ទៀត​៕

ប្រភព៖ Sabay News ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;