ចំណាត់ថ្នាក់ FIFA របស់ម៉ាឡេស៊ី ធ្លាក់ចុះដល់កម្រិតទាបបំផុត និងស្ថិតក្រោមកម្ពុជា
- 2017-11-23 10:09:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំណាត់ថ្នាក់ FIFA របស់ម៉ាឡេស៊ី ធ្លាក់ចុះដល់កម្រិតទាបបំផុត និងស្ថិតក្រោមកម្ពុជា
ចន្លោះមិនឃើញ
ក្រុមម៉ាឡេស៊ី បានធ្លាក់ចំណាត់ថ្នាក់ FIFA ដល់កម្រិតទាបបំផុតក្នុងប្រវត្តិសាស្រ្ត ពោលគឺធ្លាក់ដល់លេខ ១៧៤ មកនៅក្រោមកម្ពុជា ដែលមានចំណាត់ថ្នាក់លេខ១៧០។ បើប្រៀបធៀបក្រុមក្នុងតំបន់អាស៊ីអាគ្នេយ៍ ម៉ាឡេស៊ី លេខ៨។ នេះបើតាមចំណាត់ថ្នាក់ FIFA ដែលបាន Update ចុងក្រោយបំផុតនៅថ្ងៃទី២៣វិច្ឆិកានេះ។
គួរកត់សម្គាល់ដែរថា កាលពីដើមខែនេះ ម៉ាឡេស៊ី បានប្រកួតចាញ់ កូរ៉េខាងជើង ដោយលទ្ធផល ១-៤ ក្នុងវគ្គជម្រុះ AFC Asian Cup 2019។
សម្រាប់ក្រុមនៅតំបន់អាស៊ីអាគ្នេយ៍ដទៃទៀតរួមមាន៖
ហ្វីលីពីន ឡើងចំណាត់ថ្នាក់ លេខ ១១៨ (លេខ១ក្នុងតំបន់)
វៀតណាម ឡើងចំណាត់ថ្នាក់ លេខ ១២៥ (លេខ២ក្នុងតំបន់)
ថៃ ឡើងចំណាត់ថ្នាក់ លេខ១៣២ (លេខ៣ក្នុងតំបន់)
មីយ៉ាន់ម៉ា ឡើងចំណាត់ថ្នាក់ លេខ១៥០ (លេខ៤ក្នុងតំបន់)
ឥណ្ឌូណេស៊ី ឡើងចំណាត់ថ្នាក់ លេខ ១៥៤ (លេខ៥ក្នុងតំបន់)
សិង្ហបុរី ឡើងចំណាត់ថ្នាក់ លេខ១៧០ (លេខ៦ក្នុងតំបន់)
កម្ពុជា រក្សាចំណាត់ថ្នាក់ លេខ១៧០ ដដែល (លេខ៧ក្នុងតំបន់)
ឡាវ ធ្លាក់មកលេខ១៨៤ (លេខ៩ក្នុងតំបន់)
ព្រុយណេ ធ្លាក់មកលេខ១៩០ (លេខ១០ក្នុងតំបន់)
ទីម័រខាងកើត ធ្លាក់មកលេខ១៩៦ (លេខ១១ក្នុងតំបន់)៕