ខ្វះ​តែ​ជាង​២០០​ដុល្លារ តម្លៃ Bitcoin ហក់​ដល់ ១​ម៉ឺន​ដុល្លារ​ហើយ!

  • 2017-11-27 02:49:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាក់​ប្រាក់​អេឡិចត្រូនិច Bitcoin បាន​បំបែក​កំណត់ត្រា​ជា​ថ្មី​ម្ដង​ទៀត​ហើយ ដោយ​តម្លៃ​របស់​វា​កំពុង​ហក់​ឡើង​​ខ្ពស់​ចន្លោះ​ ៩៦៩៥​ដុល្លារ ដល់ ៩៧២៥​ដុល្លារ (គិត​ត្រឹម​ម៉ោង​៩:៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៧ វិច្ឆិកា ២០១៧)។

បើ​ធៀប​នឹង​ឆ្នាំ​កន្លង​ទៅ តម្លៃ Bitcoin កើន​ឡើង​ប្រមាណ ៨៧០%។ សូម​បញ្ជាក់​ថា កាល​ពី​ដើម​ឆ្នាំ​២០១៧ Bitcoin មាន​តម្លៃ​ត្រឹម​ចន្លោះ ៧៥០ – ៩២០​ដុល្លារ ប៉ុណ្ណោះ។ លុះ​ដល់​ខែ​មីនា វា​បាន​កើន​​ឡើង​តម្លៃ​ដល់​ជាង ១២០០​ដុល្លារ។ តម្លៃ Bitcoin បាន​បន្ត​កើន​ឡើង​ជា​បន្តបន្ទាប់​ឥត​ឈប់ឈរ៕

ព័ត៌មាន​ទាក់ទង​នឹង Bitcoin៖

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;