ការ​ត្រៀម​ទទួល​បឹង​កេត​របស់​ក្លឹប Sanna Khanh Hoa និង​ការ​យល់​ឃើញ​លើ CV11

  • 2017-12-04 03:39:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​កំពូល​តារាង​លីគ​កំពូល​កម្ពុជា បឹង​កេត នឹង​ត្រូវ​ជួប​ក្រុម Sanna Khanh Hoa BVN នៃ​លីគ​កំពូល​វៀតណាម ក្នុង​ព្រឹត្តិការណ៍​ជ្រើសរើស​ជើងឯក Toyota Mekong Club Chapionship (TMCC) 2017 វគ្គ​ជម្រុះ​ជើង​ទី​មួយ នៅ​ខេត្ត Khanh Hao ប្រទេស​វៀតណាម នា​ថ្ងៃ​ទី៩ ខែ​ធ្នូ ឆ្នាំ​២០១៧​។

បឹង​កេត
សារព័ត៌មាន​វៀតណាម Motthegioi បាន​ឲ្យដឹង​នៅ​ថ្ងៃ​ទី៤​ធ្នូ​នេះ​ថា លោក​គ្រូ​បង្វឹក​ Vo Dinh Tan បាន​រៀបចំ​កូន​ក្រុម​របស់​លោក​រួចរាល់​ដើម្បី​ទទួល​ស្វាគមន៍​ភ្ញៀវ បឹង​កេត ។ ក្នុង​នោះ ក៏មាន​កីឡាករ​បរទេស​មួយ​ចំនួន សម្រាប់​ប្រព័ន្ធ​ប្រយុទ្ធ​របស់​ក្រុម Sanna Khanh Hoa BVN។ សម្រាប់​ជើង​ទី​ពីរ ការ​ប្រកួត​នឹង​ធ្វើឡើង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី១៣ ខែ​ធ្នូ ឆ្នាំ​២០១៧។
ក្រុម Sanna Khanh Hoa BVN

ក្រុម​ដែល​ឈ្នះ នឹង​ត្រូវ​ឡើង​ទៅ​វគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ ប៉ះ​ក្រុម Lao Yoyota របស់​ឡាវ នៅ​ថ្ងៃ​ទី១៧ ខែ​ធ្នូ បន្ត​ទៀត។

ភាគី​វៀតណាម បាន​ដឹង​ថា ខ្សែ​ប្រយុទ្ធ ចាន់ វឌ្ឍនាកា នឹង​វិល​ត្រឡប់​ពី​ប្រទេស​ជប៉ុន​វិញ បន្ទាប់ពី​ផុត​កុង​ត្រា​ពី​ក្រុម Fujieda MYFC នៅ​លីគ​លំដាប់​ទី៣ ​ជប៉ុន។ ប្រភព​ដដែល​បន្ត​ថា ខ្សែប្រយុទ្ធ​ឆ្នើម​កម្ពុជា រូប​នេះ មិន​អាច​ចូល​លេង​ក្នុង​ជើង​ទី​មួយ វគ្គ​ជម្រុះ TMCC 2017 ដែល​ធ្វើឡើង​នៅ​ទឹកដី​វៀតណាម​បាន​ឡើយ។ ប៉ុន្តែ​គេ​នឹង​អាច​ចូល​លេង​នៅ​ក្នុង​ជើង​ទី​ពីរ ដែល​ការ​ប្រកួត​ត្រូវ​ធ្វើឡើង​នៅ​កម្ពុជា។

ទោះ​ជា​យ៉ាងណា កីឡាករ​រហស្សនាម CV11 ត្រូវ​បាន​រាយការណ៍​ថា នឹង​មក​កាន់​កម្ពុជា នៅ​ថ្ងៃ​ទី៧ ខែ​ធ្នូ នេះ ពោល​គឺ​មុន​ការ​ប្រកួត​ជើង​ទី​មួយ វគ្គជម្រុះ TMCC 2017 ដើម្បី​ត្រៀម​ខ្លួន​ចូលរួម​ជាមួយ​បឹង​កេត​សាជាថ្មី​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;